CamNews

តារា 

នៅទីបំផុតនាង Bella និងមិត្តប្រុស ក៏បានធ្វើរឿងនេះរួមគ្នា

កំសាន្ត ៖ ថ្វីត្បិតតែទាក់ទងជាង ៥ ឆ្នាំកន្លងទៅហើយ ប៉ុន្តែនាង Bella ranee និងលោក weir sukollawat ទើបតែចាប់ផ្តើមបើកចំហរស្នេហារបស់ពួកគេ រយៈពេល ២ ទៅ ៣ នេះទេ ។ 

កាលពីពេលថ្មីៗនេះ គូស្នេហ៍យូរឆ្នាំមួយគូនេះ បានដឹកដៃគ្នាទៅលេងនៅឯប្រទេសជប៉ុនជាមួយគ្នា ព្រមទាំងបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងគណនីអុិនស្រ្តាក្រាមរៀងៗខ្លួនទៀតផង ។ 

អ្វីដែលមិនគួរឲ្យជឿនោះគឺ នៅទីបំផុតនាង Bella និងមិត្តប្រុស ក៏បានធ្វើរឿងនេះរួមគ្នា ដោយបង្ហោះរូបថតគូស្នេហ៍ជាលើកដំបូង ក្នុងដំណើរកំសាន្តរបស់ពួកគេ ។ ទោះបីជារូបថតជាស្រមោលរូបថតរបស់អ្នកទាំងពីរក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ហើយនឹកស្មានមិនដល់ទៀតផងថា Bella ranee និង weir sukollawat ចាប់ផ្តើមបង្អួតទំនាក់ទំនងរបស់ពួកគេដល់ថ្នាក់នេះ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat