CamNews

ព័ត៌មានវីដេអូ 

វីដេអូ ៖ កាត់ផ្លែឈើ ដោយប្រើសន្លឹកបៀរប្លាស្ទិច

បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយ  បានអោយដឹងថា  បុរសជនជាតិចិនម្នាក់
ដែលមាន
ឈ្មោះថា Ye Tongxin នឹងមានវ័យ 48 ឆ្នាំ មកពីខេត្ត Nanjing ប្រទេសចិន ត្រូវ
បានអោយដឹងថា​ គាត់
មានទេពកោសល្យពិសេសម៉្យាង ដែលអ្នកឯទៀតពិបាកនឹងធ្វើតាម


ទេពកោសល្យពិសេសនោះ គឺថា គាត់អាចកាត់ផ្តាច់នូវបន្លែ ឬក៏ផ្លែឈើបាន ដោយប្រើសន្លឹកបៀរបា្ល
ស្ទិចតែប៉ុណ្ណោះ ហើយលោកអ្នកប្រាកដជាលាន់មាត់ថា គាត់គឺជា real life fruit ninja ។ គួរបញ្ជាក់ផង
ដែរថា គាត់អាចមានសមត្ថភាពពិសេសទៅបានក៏ដោយសារការប្រឹងប្រែងផងដែរ ពោលគឺគាត់បាន
អនុវត្តវារយៈពេលជាង 10 ឆ្នាំចុងក្រោយ ដោយបានចំណាយពេលក្នុង 1 ថ្ងៃ ពីរម៉ោង។

មិនត្រឹមតែប៉ុណ្ណោះ   គាត់ក៏មានបំណងក្នុងការបំបែកឯតទគ្គកម្មពិភពលោកផងដែរ   ពោលគឺ  ដើម្បី
ជោគជ័យនៅក្នុងការបំបែកឯតទគ្គកម្មពិភពលោកថ្មី គាត់ត្រូវតែប្រើសន្លឺកបៀរប្លាស្ទិច ក្នុងការកាត់ផ្លែ
ត្រសក់អោយបានចំនួន 19 ដោយចំណាយថេរវេលាតិចជាង 1 នាទី តែមកទល់នឹងពេលនេះ គាត់កំ
ពុងតែអភិវឌ្ឍន៍នូវសមត្តភាពខ្លួន  ដើម្បីឈានទៅដល់ការដណ្តើមយកនូវពានឯតទគ្គកម្មពិភពលោក
ថ្មី។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សមត្តភាពពិសេសរបស់គាត់ឈានដល់កំរិតណានោះសូម
តាមដានទស្សនានូវវីដេអូ clip ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ មង្គល
ប្រភព ៖ oddity & youtube


Tags: international news strange entertainment