CamNews

តារា 

ឳពុករបស់ Britney ស្ងាត់ៗ បានចំណាយលុយយ៉ាងក្រាស់ក្រែល ទិញវីដេអូ ដើម្បីការពារភាពអាម៉ាស់

វីដេអូដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដែលបង្ហាញពីអតីតមិត្តប្រុសរបស់​ Britney ដែលបាន បោកប្រាស់នាងនោះ ឥលូវនេះ ក្លាយទៅជាកម្មសិទ្ធិរបស់ ឳពុកនាងហើយ បើតាមគេហទំព័រ TMZ។






TMZ បានបំបែករឿងនេះ វីដេអូបានផុសឡើង ដោយមានរូប David Lucado ដែលជា អតីតមិត្តប្រុសរបស់​ Britney កំពុងតែរាំ ហើយថើបគ្នាជាមួយ នារីម្នាក់ផ្សេង កាលពី ពីរសប្តាហ៏មុន។ អ្នកតំណាងឲ Jamie Spears  ដែលជាឳពុករបស់ Britney ប្រាប់ TMZថា៖ នៅពេលដែល Jamie លឺដំណឹងអំពីវីដេអូនោះ គាត់បានទាក់ទង ទៅភ្នាក់ងារដែលកំពុងលក់វា ហើយបានចំណាយលុយយ៉ាងក្រាស់ក្រែល ដើម្បីទិញវីដេអូនោះ។


TMZ បានឲដឹងទៀតថា៖ Jamie បានតេទៅប្រាប់កូនស្រីរបស់គាត់ Britney ថា គាត់មានរឿងចង់ប្រាប់នាង ហើយវាគឺជារឿងសំខាន់ ខ្លាំងណាស់។ រីឯ Britney នៅពេលដែល បានឃើញភស្តុតាង ដែលនាងកំពុងចង់បាន ភ្លាមៗនោះ នាងបាន ប្រកាសផ្តាច់ ទំនាក់ទំនង ជាមួយ David Lucado 


អ្នកតំណាងរបស់ Jamie បានបន្តទៀតថា៖ Jamie បានចាត់វិធានការ ដើម្បីការពារ កូនស្រីរបស់គាត់ពី David  និង ពីភាពអាម៉ាស់នៃការសាយភាយរបស់វីដេអូនោះ។ ចំនែកឯ វីដេអូនោះ ត្រូវបានរក្សាទុក ហើយគ្មាននរណាម្នាក់អាចឃើញវា ម្តងទៀតបានទេ។ យើង មិនដឹងថានារីដែលនៅក្នុងវីដេអូនោះ បានថតចំលងវាទុក រឺមួយក៏អត់ទេ។ ប៉ុន្តែប្រសិនបើ នរណាម្នាក់ បង្ហោះ រឺផ្សាយ វីដេអូនោះ គាត់នឹង ប្តឹងម្នាក់នោះ ពីបទរំលោភលើការរក្សាសិទ្ធិ។




អាន៖ វីដេអូមួយ បានធ្វើឲ Britney Spears ចែកផ្លូវគ្នាជាមួយមិត្តប្រុសរបស់នាង

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  TMZ