CamNews

ទូរស័ព្ទ 

iPhone 7 នឹងមានអង្គផ្ទុកទិន្នន័យ ទាបបំផុត 32GB

តាមប្រភពពីសារព័ត៌មាន Wall Street Journal ដែលបានចុះផ្សាយឲ្យដឹង នូវព័ត៌មានថ្មីបំផុតមួយ ពាក់ព័ន្ធនឹង iPhone 7 ថាវានឹងលែងមានម៉ូដែលទំហំ 16GB ទៀតហើយ ពោលគឺ iPhone 7 នឹង​មានអង្គផ្ទុកទិន្នន័យតាបបំផុតចាប់ពី 32 GB ឡើងទៅ រហូតដល់ទំហំធំបំផុតគឺ 256GB។


ក្នុងស្ថានការណ៍ដែលទំហំនៃបណ្តា App ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានទំហំធំឡើងៗដោយសារ​តែត្រូវគាំទ្រនូវប្រភេទអេក្រង់ Retina ហើយកាមេរ៉ាក៏កើនឡើងនូវទំហំភិចហ្សែល រីឯការថតវីដេអូ ក៏ឡើងដល់កំរិត 4K ដូច្នេះការបំពាក់អង្គផ្ទុកទិន្នន័យធំជាងមុន គឺជាសកម្មភាពដែលសមស្របនឹង​កាលៈទេសៈបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានក៏បានបង្ហើបឲ្យដឹងថា iPhone 7 Plus នឹងមានបំពាក់នូវកាមេរ៉ាក្រោយចំនួនពីរ ចំណែក​​iPhone 7​​ នៅតែបំពាក់កាមេរ៉ាចំនួនមួយដដែល ប៉ុន្តែបំពាក់នូវចង្កោមកាមេរ៉ាធំជាងមុន បើប្រៀបនឹង​  iPhone 6s សព្វថ្ងៃ។ ប្រភពព័ត៌មានក៏បានបន្ថែមឲ្យដឹងថា iPhone 7 នឹងមិនមានពណ៌ប្រផេះដូចមុន សម្រាប់ជ្រើសរើសទៀតនោះទេ ដោយប្តូរទៅប្រើពណ៌ខ្មៅវិញ។ Apple ត្រូវបានឲ្យគេដឹងថា នឹងធ្វើការ​បង្ហាញណែនាំ iPhone 7 នៅក្នុងខែកញ្ញា ឆ្នាំនេះ៕

- អានអត្ថបទ៖​ លេចចេញរូបភាព បង្ហាញពីរូបរាងរបស់ Galaxy Note7 យ៉ាងច្បាស់ ជាមួយពណ៌ថ្មី "ផ្ទៃមេឃ"​ កាន់តែទាក់ទាញ

 

 

ប្រែសម្រួល៖ មង្គល


Tags: iPhone 7 Pro iPhone 7 Smartphone Apple Hightech