CamNews

ទូរស័ព្ទ 

លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung

ព័ត៌មានចចាមអារាមដំបូងគេស្តីពី Galaxy A8 បានលេចចេញមក នៅក្នុងខែមីនា កន្លងទៅនេះ។ មួយ ខែក្រោយមក រូបភាពជាក់ស្តែងដំបូងគេនៃស្មាតហ្វូននេះ ក៏លេចចេញនៅលើអ៊ីនធឺណេតទៀត ហើយ ថ្មីៗនេះ Nowhereelse ក៏បានបង្ហោះវីដេអូប្រើសាកល្បង Galaxy A8 នៅលើ Youtube។

ចំនុចគួរឲ្យកត់សំគាល់ធំជាងគេរបស់ Galaxy A8 គឺស្ថិតនៅលើកម្រាស់ដ៏ស្តើងរបស់វា តែ 5,9 mm ដែលកម្រាស់នេះ ធ្វើឲ្យវាក្លាយជាស្មាតហ្វូនស្តើងជាងគេបំផុតរបស់ Samsung គិតមកត្រឹមពេល បច្ចុប្បន្ននេះ។ មានរូបរាងស្រដៀងទៅនឹង Galaxy 6 ស្មាតហ្វូន Galaxy A8 បំពាក់នូវសំបកធ្វើពី លោហធាតុ អេក្រង់ទំហំធំ 5,7 inch 1.080 x 1.920 pixel, chip octa-core 64-bit Snapdragon 615, RAM 2 GB, អង្គចងចាំ 16 GB, កាមេរ៉ាក្រោយ 16 megapixel និងមានថាមពលថ្ម 3050 mAh។

វត្តមានរបស់ Galaxy A8 បានបង្ហាញឲ្យឃើញថា Samsung បានផ្លាស់ប្តូរគំនិត ដោយចាត់ទុកការ រចនាម៉ូតរូបរាង គឺជាកត្តាចម្បងគេ ក្នុងការដាក់ចេញស្មាតហ្វូនស៊េរីថ្មីៗ នៅលើទីផ្សារ។ បច្ចុប្បន្ននៅ មិនទាន់ដឹងច្បាស់ពីពេលវេលា បង្ហាញណែនាំជាផ្លូវការ ក៏ដូចជាតម្លៃលក់របស់ Galaxy A8 នៅឡើយ ទេ៕

អាន៖ Huawei Honor 7 បង្ហាញជាផ្លូវការ! មកទាំងព្រម ជាមួយរូបរាង និងលក្ខណៈសម្បត្តិ ម៉ាអ៊ែម (មានវីដេអូ)

អាន៖ លេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិរបស់ Galaxy Note 5 រួមជាមួយសំបកការពារតួ
អាន៖ ទស្សនា iPhone 7 អេក្រង់ធំស្ទើរគ្មានគែម មានច្រើនពណ៌ ស្អាតប្លែកខុសពី iPhone ជំនាន់មុនៗ (មានវីដេអូ)

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Nowhereelse, zing


Tags: Galaxy A8 Smartphone Samsung Hightech