CamNews

តារា 

យុគ ចិន្តា​ នាំ​យក​ថវិកា​សប្បុរ​ជន​ជិត​៣០០​ដុល្លារ​ឧបត្ថម្ភ ជៀស ស្រួច

(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ្យក្រោយពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណងនិងអូរទេះនៅច្រកទ្វាព្រំដែលប៉ោយប៉ែត​ពីសំណាក់អតីតតារាសម្តែងនិងកីឡាករធ្លាប់មានឈ្មោះល្បីលោក ជៀស ស្រួច ហើយត្រូវបានភរិយាតារាសម្តែងនាង សាត រស្មី លែង​លះក្រោយរៀបការបានរយៈពេលប្រមាណ១ខែកាលពី១២ឆ្នាំមុននោះពិធីការិនីល្បីឈ្មោះប្រចាំ​ស្ថានីយ៍ទូរទស្សន៍CTNអ្នកនាង យុគ ចិន្តា កាលពីម្សិលមិញបាននាំយកថិការចំនួន២៨០ដុ​ល្លា​រនិង២១ម៉ឺនរៀលឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់​នៅ​ជាមួយលោក អេ ភូថង ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុ​ក​ផ្ទា​ល់ខ្លួនបាននិយាយថា ថ្ងៃនេះនាងខ្ញុំបាននាំយកថវិការដែលបានមកពីសប្បុរជនទាំង​អស់​មកឧបត្ថម្ភជួយដល់អតីតកីឡាករលោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡានិងសិ​ល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះបន្ទាប់ពីរៀបការប្រពន្ធហើយក៏ត្រូវបែកបាក់គ្នាទៅវិញ។

ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹងតាមរយៈបណ្តា​ញ​សា​រព័ត៌មានចុះផ្សាយអំពីជីវិតកំសត់របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករ​សំណ​ង់និ​ងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះនាងក៏កើតក្តីអាណិតអាសូរបានអំពាវនាវស្វែ​ងរ​កថវិកាបានចំនួន២៨០ដុល្លារនិង២១ម៉ឺនពីសប្បុរជននឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះយក​មកជួយដល់កីឡាករលោក​ ជៀស ស្រួច ដើម្បីជួយសម្រួលការលំបាក។

ខណៈពេលដែលលោក ជៀស ស្រួច បានទទួលអំណោយជាថវិការពីអ្នកនាង យុគ ចិន្តា កា​លពីថ្ងៃទី២៦ កក្កដា នេះដែរលោកក៏បានលើកម្រៀមដៃ១០សំពោះថ្លែងអំណរគុណដល់​សប្បុ​រជនម្ចាស់ថវិកាព្រមទាំងអ្នកនាង យុគ្គ ចិន្តា ដែលបានយកចិត្តទុកដាក់អាណិតដល់លោកគ្រា​ដែ​​លធ្លាក់ខ្លួនក្របែបនេះ។ ដើម្បីបានដឹងកាន់តែច្បាស់ជាងនេះសូមទស្សនាឃ្លីបវីដេអូខាង​ក្រោមនេះទាំង​អស់គ្នា៖


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Rotha