CamNews

តារា 

តារាល្បីៗ​នាំគ្នា​ស្លៀកឈុត​ខ្មៅ ចូលរួម​កម្មវិធី គង់ សុជាតិ យប់មិញ

ភ្នំពេញៈ ក្នុងកម្មវិធីជប់លៀង អបអរសាទរ នៅក្នុងពិធីជប់លៀង ប្រគល់ប័ណ្ណបញ្ជាក់ ការសិក្សា នៅសាលាបណ្តុះបណ្តាល វិជ្ជាជីវៈថែសម្ផស្ស របស់ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ រាត្រីយប់មិញនេះ គេសង្កេតឃើញថាមានវត្តមាន តារាប្រុសស្រីជាច្រើន បាន បង្ហាញវត្តមាន ចូលរួមជា ភ្ញៀវកិត្តិយស ក្នុងពិធីដោយនៅក្នុងនោះ គេសង្កេតឃើញថាទាំង ម្ចាស់កម្មវិធី ក៏ដូចជាអ្នកចូលរួម គឺនាំគ្នា ស្លៀកឈុតខ្មៅគ្រប់ៗគ្នា មើលទៅពិតជាប្លែកខ្លាំង មែនទែន ។

ពិធីការិនីសំឡេងផ្អែមមានឈ្មោះល្បី ច្រើនវស្សា អ្នកនាង គង់ សុជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ នាងបានរៀបចំពិធីជប់លៀងធំដុំមួយ នៅភោជនីយដ្ឋាន ឡាក់គីស្តារ ដោយ ក្នុងពិធីនោះ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនដួង បានអញ្ជើញចូលរួមកម្មវិធីនោះ រាប់រយដួង ។

ជាទូទៅពណ៌ខ្មៅសម្រាប់ប្រជាជនខ្មែរ គឺមានការប្រកាន់កម្រស្លៀកពាក់ ចូលរួមក្នុងពិធី សប្បាយៗ ដូចជាកម្មវិធីជប់លៀង និងពិធីមង្គលការណាស់ ព្រោះចាស់បុរាណចាត់ទុកថា ពណ៌ខ្មៅគឺស្លៀក សម្រាប់តែពិធីបុណ្យតែប៉ុណ្ណោះ ។ ដោយឡែកក្នុងពិធីជប់លៀង នារាត្រី យប់មិញនេះ គេសង្កេតឃើញថាតារាល្បីៗជាច្រើនបាននាំគ្នា គ្រងឈុតពណ៌ខ្មៅ រំលេច សាច់សរៗប្រជែងគ្នា ។

ដូច្នេះចង់ដឹងថា ក្នុងកម្មវិធីជប់លៀងយប់មិញនេះ តារាៗមានរូបសម្រស់ស្រស់ស្អាត និង ស្រស់សង្ហារ ជាមួយឈុតពណ៌ខ្មៅ កម្រិតណា តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh