CamNews

តារា 

មិត្តស្រីចៅប្រុស សម្តេចតេជោ ហ៊ុនសែន និយាយអ្វីខ្លះ ក្រោយក្មេងស្រីដែលឆក់ខ្សែភ្លើងស្លាប់នៅឯ Pub street?

ភ្នំពេញ ៖ អតីត Freshie កញ្ញា គឹមចន្ទបូរមី ដែលត្រូវបានគេស្គាល់ថាជាមិត្តស្រីរបស់លោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅប្រុសរបស់ សម្តេចតេជោ ហ៊ុនសែន បានសម្តែងការសោកស្តាយដល់ ក្មេងស្រីដែលមានអាយុទើបតែ ១៤ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ ចោលគ្រួសារនិងមិត្តភក្តិដែលធ្លាប់បានលេងជាមួយគ្នា ព្រមទាំងទៅគ្មានថ្ងៃវិលមកវិញនោះទេ ។ 

នៅក្នុងនោះផងដែរ កញ្ញា គឹមចន្ទបូរមី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា "អូនទៅបានសុខហើយ រដ្ឋានីក្មេងឆ្លាត
អូនទើបតែមានអាយុ14ឆ្នាំប៉ុន្នោះ មិនគួរអូនអាយុខ្លីបែបនេះទេ នេះជាអ្វីដែលខ្ញុំតែងតែគិតបារម្មណ៍ នៅពេលដែលយើងទៅលែងបាញ់ទឹកនៅតំបន់ដែលមានចរន្តអគ្គីសនី សូមបង្កើតការប្រុងប្រយត្ន័អោយបានខ្ពស់" ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាដំណឹងដ៏គួរឲ្យសោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារនិងមិត្តៗដែលត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ត្រឹមតែមួយពព្រិចភ្នែកបែបនេះ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kim chan boramey Ly chan monyroth