CamNews

ទូរស័ព្ទ 

រូបភាព iPhone 6 បង្កឲ្យមានការភ្ញាក់ផ្អើល ការពេលពីពេលថ្មីៗនេះ ជារូបភាពក្លែងក្លាយ

រូបភាពស្តីពីការរចនាម៉ូត iPhone 6 ដែលបានចចាមអារាមមកពី Sonny Dickson បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានគេកំណត់បញ្ជាក់បានថា វាជារូបភាពច្នៃកាត់ត ប៉ុណ្ណោះ។

Sonny Dickson អ្នកដែលត្រូវបានគេចាត់ទុកថា តែងតែផ្តល់ព័ត៌មានគួរឲ្យជឿជាក់ ស្តីពីបណ្តា ផលិតផល ជិតបង្ហាញខ្លួនរបស់ Apple ទើបតែធ្វើការបង្ហាញបញ្ចេញនូវរូបភាពមួយចំនួន ដោយ ចាត់ទុកថាជារបស់ iPhone 6។ រូបភាពទាំងនោះ មានរូបប្រភពពីគណនី Twitter @mornray886។

សូមអាន៖ បែកធ្លាយរូបភាព ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 ជាច្រើនសន្លឹក

រូបភាពមួយ ដែលបែកធ្លាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ

អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត មួយចំនួន បានរកឃើញថា បណ្តារូបភាពដែលបាន និយាយខាងលើនេះ គឺជារូបភាពច្នៃកាត់ត ចេញពីរូបភាពមុនៗ។ អ្នកជំនាញពីរូបភាព បានប្រើ បច្ចេកទេសបង្វិល និងច្នៃកាត់ត ឲ្យមើលឃើញរូបភាព រាងប្លែកបន្តិច បើប្រៀបជាមួយនឹងរូបភាព ដើម។

តាមក្រាហ្វិករបស់ PhoneArena បណ្តាចំនុចមួយចំនួននៅលើអេក្រង់ គឺបានបង្ហាញឲ្យឃើញពី ភាពក្លែងក្លាយនេះ។ ក្នុងនោះ រូបភាពដែលនិយាយខាងលើនេះ បានប្រើប្រាស់រូបភាពចចាម អារាម iPad កាលពីមុនរបស់ Martin Hajek ដើម្បីយកមកច្នៃធ្វើទៅជាម៉ូដែល iPhone 6 ថ្មី។

គួរបញ្ជាក់ផងដែរថា Apple នឹងធ្វើការបង្ហាញណែនាំ iPhone ជំនាន់ទី៨ នៅក្នុងឆ្នាំនេះ។ ព័ត៌មាន ចចាមអារាមជាច្រើន បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីទាំងនោះ នឹងមានអេក្រង់ធំជាងមុន និង មានការរចនាម៉ូត កម្រាស់ស្តើងជាងមុន។ រូបភាពច្នៃជាច្រើន (Concept model) បានលេចចេញ មកជាហូរហែរនៅលើអ៊ីនធឺណេត។ ជាក់ស្តែង ការរចនាម៉ូតជាផ្លូវការ របស់ iPhone 6 គឺនៅតែ ស្ថិតក្នុងភាពជាអាថ៌កំបាំង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia បានប្តូរពណ៌ Cover និងរូបភាព​ Profile នៅលើហ្វេសប៊ុក ទៅជាពណ៌បៃតងខ្ចី បង្កឲ្យមាន ការភ្ញាក់ផ្អើល តើចង់ផ្តោតទៅលើអ្វីទៅ?
- Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗទៅលើ Galaxy S4 (Video inside)

- Nokia បង្ហាញខ្លួន Lumia Icon ជាមួយនឹងអេក្រង់ ៥អ៊ីន Full HD (Video inside)

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 Fake picture Smartphone Apple Hightech