CamNews

តារា 

គង់ វង្សយ៉ាទី ប្រកាសមិនទទួល ស្គាល់ Account Facebook ឈ្មោះ Sdach Lazy បន្លំថា ជារបស់នាង

ភ្នំពេញ៖ ពិធីការិនីប្រចាំកម្មវិធី «រាត្រីកម្សាន្ត» សាច់សរម៉ដ្ឋរលោង កញ្ញា គង់ វង្សយ៉ាទី បានចេញមុខ ប្រកាសក្តែងៗ មិនទទួលស្គាល់ Account Facebook មួយ ដែលបង្កើតឡើង មានចេតនា ធ្វើឲ្យមហាជនយល់ច្រឡំថា ជា Account របស់នាង ប៉ុន្តែការពិត Account នេះជា Fake Account ហើយនាងមិន ទទួលស្គាល់ លើការសរសេរ បង្ហោះអ្វី ដែលធ្វើឲ្យប៉ះពាល់សង្គម ឬទស្សនិកជនឡើយ ។

កាលពីម្សិលមិញនេះ ស្រីស្អាតមានឈ្មោះ បោះសំឡេង ទៅលើអាជីពសម្តែង និងពិធិការិនី កញ្ញា គង់ វង្សយ៉ាទី បានចេញមុខប្រកាសក្តែងៗ មិនទទួលស្គាល់ Account Facebook ឈ្មោះ Sdach Lazy ដោយនាងចាត់ទុកថា មានអ្នក Fake Account មួយនេះ ហើយនាងបានបដិសេធ មិនទទួលស្គាល់នៅ ការសរសេរបង្ហោះអ្វីនៅលើ Account នេះទេ ។ មូលហេតុដែលនាង លើកឡើងមកបង្ហាញ ជាសាធារណៈនេះ គឺដោយសារតែនាង មិនចង់ឲ្យ មានការយល់ច្រឡំ ព្រោះនាងជាតារាល្បី នៅពេលធ្វើអ្វី តែងតែមានការចាប់អារម្មណ៍ជានិច្ច ដូច្នេះប្រសិនបើមានអ្នក បំណង អាក្រក់យក Account Facebook នេះទៅធ្វើអ្វី គឺនាងមិនទទួលខុសត្រូវឡើយ ។

នេះមិនមែនជាលើកទី១ទេ សម្រាប់អ្នកសិល្បៈ ដែលត្រូវបានជនមិនស្គាល់មុខ បានយកឈ្មោះរូបថត របស់ពួកគេ ទៅបង្កើត Facebook ដើម្បីទាមទារឲ្យមានការចាប់អារម្មណ៍ និងទទួលបាន Friend ច្រើន ។ ជារឿយៗអ្នកសិល្បៈ ដែលត្រូវគេយកឈ្មោះ ទៅបង្កើត Facebook នោះ តែងតែចេញមុខបកស្រាយ និងច្រានចោលព័ត៌មាននោះ ជាហូរហែ ។

នៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា សម្រាប់អ្នកលេង Facebook ហាក់មានអារម្មណ៍ភ័យព្រួយខ្លាំង ព្រោះ កន្លងមក មានអ្នកសិល្បៈច្រើនមកហើយ បានទទួលរងការប្តឹងផ្តល់គ្នា ដោយសារតែបណ្តាញ Facebook ។

ហេតុនេះហើយបានជាអ្នកសិល្បៈភាគច្រើនមានការព្រួយបារម្ភ លើការបង្កើត Account Facebook ក្លែងក្លាយនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Kong vongyati Star news