CamNews

យន្តហោះ 

រុករកយន្តហោះទំនើបរបស់ សេដ្ឋី Donald Trumps

យន្តហោះថ្មីនេះរបស់លោក Donald Trump មិនខុសពីភូមិគ្រឹះថ្លៃថ្នូរប៉ុន្មាននោះទេ គឺគ្រាន់តែ​
ខុសចំណុចតែមួយ​គឺវាអាចហោះហើរបាន។

យន្តហោះ របស់លោក Donald Trump គឺប្រភេទ Boeing 757 មានតំលៃ 100លាលដុល្លារ។

ខាងក្នុងយន្តហោះនេះ មានបន្ទប់គេងមានទូរទស្សន៍ 52inch បន្ទប់ទឹក នឹងបន្ទប់សំរាប់កិច្ច
ប្រជុំធំ។ គ្រឿងខាងក្នុងយន្តហោះនេះ សុទ្ធតែត្រូវបានធ្វើពីមាសឬកាឡៃមាស ពីបាសាំង
ទឹកលាងមុខ​ដល់​ ខ្សែក្រវាត់ការពារទៀតផង។ យន្តហោះនេះមានកៅអីចំនួន 43 ដែលត្រូវ
បាន​ធ្វើពីស្បែកទាំងអស់។

Donald John Trump កើតថ្ងៃទី 14 ខែមិថុនាឆ្នាំ1946 ជាអ្នកជំនួញអចលនទ្រព្យនិងជាអ្នក​
និពន្ធជនជាតិអាមេរិក។ គាត់ជាប្រធានសហគ្រាស​ ព្រមទាំងជា នាយក​ប្រតិបត្តិការរបស់
សហគ្រាស Trump Organization ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យនៅប្រទេស
អាមេរិក។


ប្រភព៖ Zing.vn
ដោយ​៖ ណាវិ.

Tags: