CamNews

តារា 

អស់ទាស់!! មួយគ្រួសាររបស់នាង Kimberly សុទ្ធតែស្រស់ស្អាតទាំងអស់

ព័ត៌មានកំសាន្ត ៖ បុរសសង្ហា លោក Daniel Thomas ទើបតែត្រូវបានប្រភពសារព័ត៌មានមួយទម្លាយថា លោក លោកគឺជាបងប្រុសបង្កើតរបស់នាង Kimberly ដែលជាតារាសម្តែងស្រីដែលកំពុងតែល្បីឈ្មោះខ្លាំងប្រចាំប្រទេសថៃ ។

បើនិយាយពីបងប្អូនបង្កើតរបស់នាង Kimberly វិញគឺនាងជាកូនពៅ ហើយមានបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២ ។ ហើយមួយរយៈពេលនេះនាង Kimberly បានបង្ហោះរូបជាច្រើនសន្លឹកជាមួយនិង បងប្អូនបង្កើតរបស់ខ្លួន នៅក្នុងគណនី Instagram ផ្ទាល់របស់នាង ដោយភ្ជាប់មកជាមួយនិង ចំណងជើងថា Sibling day ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័ររបស់គណនី Instagram របស់ប្អូនប្រុស Daniel Thomas វិញក៏បានបង្ហោះជាមួយនិង Kimberly ដូចគ្នាដែរ ហើយមានមតិភាគច្រើនបាននិយាយថា គាត់ពិតជាបងប្រុសបង្កើតរបស់នាង Kimberly ពិតមែនព្រោះថា គ្រប់សកម្មភាព និងរូបថតជាច្រើនសន្លឹក ដែលលោក Daniel Thomas បានបង្ហោះជាមួយនិង តារាស្រី Kimberly​ ហាក់បីដូចជាមានភាពស្និទ្ធិសា្នលដូចជា គ្រួសារតែមួយយ៉ាងចឹង ។

អាចនិយាយបានថា នៅក្នុងនៅក្នុងសមាជិកគ្រួសារមិនមែនមានតែនាង Kimberly ទេ​ដែលមានសម្រស់ស្រស់ស្អាត ពោលគឺបងប្អូនដែលមានសម្រស់មិនចាញ់គ្នាប៉ុន្មានទេ ៕

-ចុចអាន ៖ ស្អីគេ!! នាង Kimberly ពិតជាមានប្អូនប្រុសបង្កើតសង្ហាដល់ម្លឹង?

 








ដោយ ៖ គន្ធា


ប្រភព ៖ អុីនស្រ្តាក្រាម


Tags: Kimberly Daniel Thomas