CamNews

តារា 

គឹម លីហ្សា បង្ហាញ​វត្តមាន​ក្នុងសិល្បៈជាថ្មី ​ជាមួយ​លោក អេឡិច ចិត្រា​នៅ​អូស្ត្រាលី

ភ្នំពេញៈ អតីតតារាសម្តែងស្រី ដែលធ្លាប់មានឈ្មោះល្បី នៅក្នុងវិថី សិល្បៈ តាមរយៈការសម្តែង អ្នកនាង គឹម លីហ្សា ទោះជាបានឃ្លាត ចាកឆ្ងាយពីវិថីសិល្បៈ ក្នុងស្រុកដោយនាងត្រូវចេញ ទៅរស់នៅតាម ស្វាមីឯនាយសមុទ្រក៏ដោយ ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាង គឺនៅតែទទួលបានការគាំទ្រ មិនចាញ់មុនទេ ដោយថ្មីៗនេះ នាង បានបង្ហាញវត្តមាន នៅលើឆាកខនសឺតក្នុងកម្មវិធី “រាត្រីរាំកម្សាន្ត” ជាមួយលោក អេឡិច ចិត្រា ផងដែរ ។

បើទោះបីជាតារាស្រីរូបស្អាតសាច់សរៗ អ្នកនាង គឹម លីហ្សា បាន រៀបការមានគ្រួសារ និងបានចាកចេញពី ស្រុកកំណើតទៅរស់នៅ ជាមួយស្វាមីឯប្រទេសអូស្ត្រាលី ដោយនាងបានសម្រេចចិត្ត បោះបង់ចោលអាជីពសិល្បៈ ស្ទើរតែទាំងស្រុង ដោយមិនមានការស្តាយ ស្រណោះកេរ្តិ៍ឈ្មោះ ដែលនាងខំសាង មកជាច្រើនឆ្នាំក៏ដោយ តែ នាងមិនបានបោះបង់ ចោលសិល្បៈទាំងស្រុងឡើយ ជាក់ស្តែងនៅក្នុងពេលខ្លីឆាប់ៗខាងមុខនេះ អ្នកនាង គឹម លីហ្សា នឹងបង្ហាញវត្ត មាននៅលើឆាក ដោយចាប់គូជាមួយ លោក អេឡិច ចិត្រា នៅក្នុង កម្មវិធីមួយមានឈ្មោះ ថា “រាត្រីរាំកម្សាន្ត” នៅអូស្ត្រាលីផងដែរ ។

កម្មវិធីរាំកម្សាន្តនោះ នឹងចាប់ផ្តើមប្រារព្ធឡើង នៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ ដោយមានតារាចម្រៀង ប្រុសស្រីជាច្រើនដួង ក្នុងនោះ តារាស្រី អ្នកនាង គឹម លីហ្សា ក៏បានបង្ហាញវត្តមាន ផងដែរ ក្នុង កម្មវិធីនោះផងដែរ ៕

មុនពេលដែល តារាសម្តែង និងជាតារាចម្រៀងរូបនេះ ចាកចេញពី ប្រទេសកំណើត ទៅរស់នៅជាមួយ ស្វាមី គឺនាងធ្លាប់បានអះអាងថា នាងមិនបោះបង់ចោល អាជីពសិល្បៈឡើយ ព្រោះថាការងារមួយ នេះ នាងស្រលាញ់ពេញចិត្តខ្លាំង ហេតុដូច្នេះប្រសិនបើ មានឱកាស នាងនៅតែបន្ត ការងារនេះដដែល ៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh