CamNews

កុំព្យូទ័រ 

វ៉ែនតាអេឡិចត្រូនិចថ្មីសំរាប់មនុស្សមានបញ្ហាភ្នែក Bionic Eye


វ៉ែនតាអេឡិចត្រូនិចថ្មីសំរាប់មនុស្សមានបញ្ហាភ្នែក Bionic Eyeត្រូវបានដាក់តាំង
ក្នុងសាល Royal Society Summer Science Exhibitionតំាងពិពណ៍នៅទីក្រុងឡុង
ប្រទេសអង់គ្លេស។ អ្នកវិទ្យាសាស្ត្របាននិយាយថា វ៉ែនតាអេឡិចត្រូនិចថ្មីនេះ
និងអាចជួយមនុស្សដែលមានបញ្ហាភ្នែកជាច្រើនពាន់នាក់ ហើយវាមានតំលៃ
ថោកសមរម្យ។

​​​​ វ៉ែនតាអេឡិចត្រូនិចថ្មីនេះប្រើប្រាស់ដូចនឹងវែនតាធម្មតាដែរ តែវាបានបង្កប់នូវកូន កាមេរាតូចមួយតភ្ជាប់ទៅកាន់computer។កម្មវិធី(software) ទទូលស្គាល់នូវវត្ថុដែល
ឃើញទាំងឡាយនិងប្រើប្រាស់បច្ចេកវិទ្យា LED ក្នុងកញ្ចក់ដើម្បីធ្វើអោយវត្ថុដែលមើល
ឃើញទាំងឡាយមានពន្លឺខ្លាំងជាងមុន។

អ្នកវិទ្យាសាស្ត្របានចំណាយពេលអស់ ១ ឆ្នាំ ស្រាវជ្រាវឧបករណ៍នេះ ហើយ
ពួកគេសង្ឃឹមថា អ្នកមានបញ្ហាភ្នែកមិនចាំបាច់វះកាត់ទៀតឡើយ។ ពួកគេបាន
បន្ថែមទៀតថា សោភណ៍ក៍ជាការចាំបាច់មួយត្រូវគិតគូរដែរ។

ប្រភព៖skynews
ដោយ៖លី

Tags: