CamNews

បច្ចេកវិទ្យា 

ពិតជាទំនើបបស់គេមែន! Galaxy A50s អាច Update ប្រព័ន្ធប្រតិបត្ដិការ Android 10 ហើយ!

ក្រុមហ៊ុនយក្សសាំសុង បានបញ្ចេញការ Update ប្រព័ន្ធប្រតិបត្ដិការ​ Android 10 ដោយភ្ជាប់ជាមួយ One UI 2.0 ទៅលើទូរសព្ទម៉ូដែល Galaxy A50s កាលពីប៉ុន្មានសប្ដាហ៍មុន នៅប្រទេសវៀតណាម ហើយឥឡូវដល់ពេលវេលាសម្រាប់ Galaxy A50s នៅឥណ្ឌា ដើម្បីភ្លក់រសជាតិនូវប្រព័ន្ធប្របត្ដិការ Android ជំនាន់ចុងក្រោយបំផុតនេះហើយ ។



ប្រព័ន្ធប្របត្ដិការ Android 10 នេះស៊ីទំហំ 1.6 GB ដោយរួមទាំងរបាំងការពារសុវត្ថិភាពជំនាន់ខែកុម្ភៈ ២០២០ ផងដែរ ។ ការ Update នេះ នឹងអាចដំឡើងបានលើទូរសព្ទ Galaxy A50s នៅឥណ្ឌា ក្នុងរយៈពេលពីរបីសប្ដាហ៍ខាងមុខនេះ ។ ប៉ុន្ដែអតិថិជន ដែលមិនអាចរង់ចាំនូវការលេចចេញការ Update លើទូរសព្ទរបស់ខ្លួនទេ អាចសាកល្បងឆែករកវាតែម្ដងតាមរយៈការចុច Setting> Software update menu




 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ gsmarena