CamNews

ភាពយន្ត 

បណ្តាសាអាថ័ន ភាពយន្ត រន្ធត់ ព្រឺព្រួច នាដើមខែ កុម្ភៈ (Trailer Inside)

ភាពយន្ត ៖​ ៥ កុម្ភៈ សប្តាហ៍នេះ តើប្រិយមិត្ត មិត្តអ្នកអាន ដែលនិយមតាមដានទស្សនាខ្សែភាពយន្ត ទើបតែមកដល់ថ្មី មានគម្រោងទៅទស្សនាខ្សែភាពយន្តណាមួយហើយឬនៅ?បើពុំទាន់មានគម្រោង នៅឡើយទេ ក្រុមការងារ​សូមនាំអារម្មណ៍ អស់លោកអ្នក មកជួប  ផ្ទាល់ ជាមួយនឹងខ្សែភាពយន្តខ្មែរ បែបព្រឺព្រួច និងភ័យរន្ធត់ នាដើមខែកុម្ភៈនេះផ្ទាល់តែម្តង នោះគឺ  បណ្តា សាអាថ័ន ពីផលិតកម្ម អភិ មង្គល។

គួររំឮកថា បណ្តាសាអថ័ន និយាយពីការដាក់បណ្តាសាដោយអាគម ព្រោះតែអថ័នបានធ្វើអោយស្រ្តី ដែលជាប្រពន្ធច­ុងហ៊ានធ្វើអ្វីៗបានគ្រប់យ៉ាងសម្លាប់បានទាំ­ងប្តី ហ៊ាន  ស៊ីទាំងសាច់មនុស្ស ទីបព្ចាប់ នាងក៏ស្លាប់  ដោយ  អថ័ន ដូច  ពាក្យចាស់លោកថា បើអ្នកលេងអថ័ន អថ័ននោះ នឹងតាមអ្នក នោះ មួយ ជីវិត។ បណ្តាសាអថ័ន នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៥ កុម្ភៈ ២០១៦ តទៅហើយ ។

គួរបញ្ជាក់ផងដែរថា រាត្រីថ្ងៃ ៣ កុម្ភៈ ម្សិលមិញនេះ មានកម្មវិធីសន្និសិទកាសែតជាផ្លូវការនៃការចាក់​ បញ្ជាំង  ជា លើកដំបូង ខ្សែភាពយន្ត បណ្តាសាអថ័ន នៅឯសាលរោងភាពយន្ត Legend TK Avenue ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់​ តារាសម្តែង ពីក្នុងខ្សែភាពយន្ត បណ្តាអ្នកសារព័ត៌មាន ក៏ដូចជា បណ្តាអ្នកតាមដានខ្សែភាពយន្តជាច្រើននាក់ផ្សេងទៀត៕

 

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹងភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃ កុន ជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex BONDASSA A THAN