CamNews

តារា 

ឃើញម្តាយបង្កើតរបស់តារាល្បីប្រចាំប្រទេសថៃ លោក Mario បានដឹងថា គាត់ចាស់ស្ទាវ!

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃតារាល្បីចូលចិត្តបង្ហោះរូបថតជាមួយម្តាយ ឬ ឪពុកជាទីស្រលាញ់របស់ពួកគេនៅលើគណនី instagram ឬ បណ្តាញសង្គមហ៊្វេសប៊ុក ហើយពួកគេភាគច្រើនសុទ្ធតែក្មេងៗ ប៉ុន្តែខុសប្លែកពីម្តាយពី លោក Mario Maurer ។

ដោយយោងតាមរបាយរូបថតពីគណនីផ្ទាល់ខ្លួនរបស់តារាថៃរូបនេះបានឲ្យដឹងថា ថ្វីត្បិតតែម្តាយរបស់លោកមានវ័យចំណាស់ជាតារាដទៃទៀតក៏ពិតមែន ប៉ុន្តែគាត់ចូលចិត្តតុបតែងខ្លួនបែបស្ទាវៗខ្លាំងណាស់ ។ 

ម្តាយរបស់តារាល្បីរូបនេះចូលចិត្តស្លៀកពាក់ខោ កាបូយ ស្បែកជើងប៉ាតា និងពាក់វ៉ែនតាខ្មៅ សរុបទៅគឺតុបតែងខ្លួនបែបស្ទាវតែម្តង បើនិយាយអំពីសុខភាពវិញ គឺគាត់នៅរឹងមាំល្អណាស់ ។ តោះនៅចាំអីទៀត ទៅទស្សនារូបថតចាស់ស្ទាវ របស់ម្តាយលោក Mario ជាមួយ Camnews ទាំងអស់គ្នា ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer JunJera Junpitakchai