CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ នាឡិកាឆ្លាតវៃ Rufus Cuff បានចេញដាក់លក់ជាផ្លូវការ តាមទម្រង់ លក់ជាលក្ខណៈអនឡាញ។ នាឡិកាឆ្លាតវៃនេះ មានការរចនាម៉ូតពិសេសជាមួយនឹង អេក្រង់ទំហំ
ឡើង ដល់ 3,2 អ៊ីន។


Rufus Cuff ធ្លាប់ធ្វើការបង្ហាញណែនាំនៅលើគេហទំព័រ Indiegogo ក្នុងគោលបំណងដើម្បីប្រមែប្រមូល
សាធារណជនឲ្យចូលរួមដាក់ទុន នៅឆ្នាំក្រោយ។ ផលិតផលត្រូវបានក្រុមហ៊ុនផលិតចាត់ទុកថា ជា “ថែប្ល៊ែតនៅលើ កដៃ” ដោយសារតែទំហំអេក្រង់របស់វាធំដល់ទៅ 3,2 អ៊ីន គឺធំជាងឆ្ងាយបើប្រៀប
ទៅ នឹងបណ្តានាឡិកាឆ្លាតវៃផ្សេងៗទៀត ដែលកំពុងតែមានវត្តមាននៅលើទីផ្សារ។ អតិថិជនអាចធ្វើការ កុម្មង់ទិញផលិតផលនេះមុនបាន ជាមួយនឹងតំលៃ 249 ដុល្លារ។  មហិច្ឆិតារបស់ក្រុមហ៊ុនផលិតគឺចង់ “បញ្ចប់សម័យកាលរបស់បណ្តានាឡិកា ដោយផ្លាស់ប្តូរទៅជាបណ្តាថែប្ល៊ែតពាក់ កដៃ”។


Rufus Cuff អាចបំពេញតម្រូវការបានស្ទើរតែទាំងអស់ នូវរាល់បណ្តា Feature មូលដ្ឋាននៃឧបករណ៍ ចល័ត ដូចជាបើកមើលគេហទំព័រផ្សេងៗ ផ្ញើអ៊ីមែល stream តន្រ្តី ឬវីដេអូ...។ ផលិតផលនេះក៏បាន
បំពាក់មកជាមួយនូវកាមេរ៉ាថតមួយ ហើយក៏មានសមត្ថភាពតភ្ជាប់ជាមួយនឹងបណ្តាឧបករណ៍ចល័ត
ប្រើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android។ តាមរយះការភ្ជាប់ Wifi អ្នកប្រើប្រាស់អាចអនុវត្តបណ្តាការ
ហៅទូរស័ព្ទពី Rufus Cuff ដោយមិនចាំបានធ្វើតំណភ្ជាប់ជាស្មាតហ្វូន (តាមរយះការប្រើបណ្តា Application ហៅទូរស័ព្ទដោយមិនគិតថ្លៃ)។


នាឡិកាឆ្លាតវៃនេះ ក៏ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 ហើយក៏មាន Play Store ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដំឡើងនូវបណ្តា Application ដែលពួកគេចូលចិត្តបានយ៉ាង ងាយស្រួលផងដែរ។ អតិថិជនអាចធ្វើការជ្រើសរើសបាននូវទំហំអង្គទិន្នន័យក្នុង SmartWatch នេះ ដែលមានចាប់ពី 16GB/32GB/64GB ជាមួយនឹង RAM 1GB និងមានបីពណ៌សម្រាប់ជ្រើសរើស
រួមមាន ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម។

នាឡិកាឆ្លាតវៃនេះ ក៏មានបំពាក់នូវប្រព័ន្ធ GPS ហើយមានសមត្ថភាពការពារជម្រាបទឹក ធូលី និងរឹងមាំ មិនងាយឆ្កូតផងដែរ។  Rufus Cuff នឹងចាប់ផ្តើមប្រគល់ផលិតផលដែលអតិថិជនបានកុម្មង់ទិញនៅក្នុង
ខែក្រោយនេះ៕


- អាន៖ iPhone 7 អាចនឹងបង្ហាញខ្លួន លឿនជាងរាល់ឆ្នាំ
- អាន៖ នៅក្នុងឆ្នាំ ២០១៦, Apple នឹងផលិត iPhone អេក្រង់ 4 inch ឡើងវិញ ហើយ iPhone 7 Plus នឹងបំពាក់ RAM 3GB?



ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview


Tags: SmartWatch​​ Rufus Cuff Hightech