CamNews

តារា 

តួកូនប្រុសក្នុងរឿង "ភ្លើងបុណ្យ" ឈឺធ្ងន់រហូតដល់ថ្នាក់ធ្វើរឿងមួយ

ថៃ ៖ Fans ដែលធ្លាប់បានទស្សនារឿង  "ភ្លើងបុណ្យ" ប្រហែលជាបានស្គាល់តួអូន ចូ ហើយ ដែលជាតួកូនប្រុសរបស់តួស្រីឈ្នានីនម្នាក់ ហើយពេលនេះគេកំពុងតែគេងព្យាយាមខ្លួននៅឯមន្ទីរពេទ្យ ។ 

យោងតាមសារព័ត៌មានផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ឈ្មោះពិតរបស់កូនប្រុសរូបនេះ គឺ Tarit Thunsom Sky ដែលមានអាយុ ២ ឆ្នាំ ៨ ខែ ហើយរូបគេទើបតែវះកាត់រួចរាល់នៅមន្ទីរពេទ្យមួយ ហើយស្ថានភាពជម្ងឺមហារីកនេះ តម្រូវឲ្យរូបគេកោរសក់ចេញ ។ ក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា មានតារាល្បីៗជាច្រើនតែងតែឆ្លៀតពេលទំនេរទៅសួរសុខទុក ជាពិសេសគឺនាង Bella Ranee តែម្តង ហើយមានពេលខ្លះទៀត ទោះមិនបានទៅផ្ទាល់ ក៏ផ្ញើរពាក្យពេជន៍ជូនពរ និងរបស់ប្រើប្រាស់ជាច្រើនជូនក្រុមគ្រួសារអូន Tarit Thunsom Sky ដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា Tarit Thunsom Sky ក៏ទទួលបានការបរិច្ចាកមួយចំនួនពីប្រជាជនថៃខ្លះដែរ ក្នុងថ្លៃព្យាបាលជម្ងឺ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Tarit Thunsom Sky Bella Ranee