CamNews

កំសាន្ត 

ធ្លាប់តែឃើញ កញ្ញា យូរី តែងខ្លួនបែប Cute Cute តែពេលតែងបុរាណបែបនេះ មើលសឹងមិនស្គាល់!

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗជាមួយនឹងបទចម្រៀងថ្មីៗ ល្បីៗ និងពីរោះៗរបស់នាង។



ដោយឡែក បើងាកមកនិយាយពីស្ទាយ៍នៃការរៀបចំខ្លួនវិញ អ្នកគាំទ្រតែងតែសង្កេតឃើញថា តារាស្រីរូបនេះ ចូលចិត្តតុបតែងខ្លួនជារបៀបស្ទាយ៍ Cute Cute ដែលជាស្ទាយ៍បែបយុវវ័យ ហើយមើលទៅពិតជាទាក់ទាញ និងគួរឲ្យស្រលាញ់មែនទែន។



ថ្មីៗនេះស្រាប់តែ កញ្ញា យូរី បានបង្ហោះរូបក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលមើលទៅពិតជាស្រស់ស្អាត និងប្លែកខ្លាំង ធ្វើឲ្យអ្នកគាំទ្រស្ទើរតែចំណាំថាជារូបនាងមិនបាននោះទេ ដោយសារតែកន្លងមក អ្នកគាំទ្រតែងតែឃើញតារាសាច់សខ្ចីរូបនេះ តុបតែងខ្លួនបែប Cute Cute ដូច្នេះហើយ នៅពេលដែលនាងប្តូរមកជាស្លៀកពាក់បែបបុរាណបែបនេះ អ្នកណាៗក៏ស្ទើរតែចំណាំនាងមិនបាននោះដែរ ក៏ប៉ុន្តែសម្រស់របស់នាង ពិតជាលេចធ្លោមួយបែបទៀត និងគួរឲ្យស្រលាញ់មែនទែន៕ 





អត្ថបទ៖ ចំរើន