CamNews

ភាពយន្ត 

Suicide Squad រឿងដែលបង្ហាញពីមនុស្សអាក្រក់មួយក្រុមក្លាយទៅជាវីរៈជន (Trailer Inside)

រឿង Suicide Squad ត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តតាំងពីថ្ងៃទី៥ សីហាហើយបានធ្វើឲ្យហ្វេនដែលស្នេហាវិស័យភាពយន្តយ៉ាងច្រើនមកជាវសំបុត្រចូលទស្សនាដែលបានធ្វើឲ្យការចាក់បញ្ចាំងថ្ងៃដំបូងរបស់រឿងនេះលក់សំបុត្រគ្មានសល់។ ការគាំទ្រដ៏ខ្លាំងខ្លាមួយនេះបានធ្វើទស្សនិកជនមួយចំនួនទៀតមានចម្ងល់ថា មូលហេតុអ្វីបានជារឿងនេះទទួលបានការគាំទ្រខ្លាំងដល់ថ្នាក់នេះ? ហ្វេនម្នាក់ដែលបានទស្សនារឿងនេះរួចបាននិយាយថា គេបានរង់ចាំមើលរឿងនេះតាំងពីឆ្នាំមុន ព្រោះគេពិតជាចង់ឃើញតួអង្គ Joker និង Harley Quinn ខ្លាំងណាស់។


លើសពីនេះទៅទៀត រឿងនេះបាននិយាយអំពីពួកមនុស្សដែលមានថាមពលពិសេស រឺការចេះស្នៀតប្រយុទ្ធដ៏អស្ចារ្យបានមកជួយប្រទេសជាតិទាំងមូលពីដៃបិសាចអាក្រក់។ សាច់រឿងទាំងមូលធានាថាមានគ្រប់រសជាតិទាំងស្នេហាផ្អែមល្ហែម ភាពកំប្លែងពីមួយឈុតទៅមួយឈុតថែមទាំងមានការវៃគ្នាដែលនឹងធ្វើឲ្យអ្នកទស្សនាជាក់ចិត្តជាក់ជាមិនខាន។ តួអង្គសំខាន់ៗនៅក្នុងរឿងមានដូចជា Joker កំពូលល្បិច សំលេងសើចរបស់ Joker នឹងធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងតែម្តង។ Harley Quinn តួអង្គសំខាន់នៅក្នុងរឿងនេះ ព្រោះនាងជាតួអង្គមួយដែលនឹងធ្វើឲ្យមានសំលេងសើចពេញរោងកុន និងជាមនុស្សម្នាក់ដែលស្រឡាញ់ Joker អស់ពីចិត្ត អ្នកទាំង២នេះល្បីល្បាញដែលសារភាពឆ្កួតលីលារបស់ខ្លួននៅក្នុងរឿង។ Deadshot ខ្មាំងកាំភ្លើងបាញ់មិនដែលខុស , El Diablo មានថាមពលពិសេសដែលអាចបាញ់ភ្លើងចេញពីដៃរបស់ខ្លួនបាន , Captain Boomerang វៃរហ័សជាមួយនឹងកណ្តៀវ , Katana​ មានដាវពិសេសមួយដែលសម្លាប់មនុស្សមិនប្រណី ក្នុងដាវនោះក៏បានឃុំព្រលឹងប្តីរបស់នាងផងដែរ​ , Amanda ជាអ្នកដឹកនាំឲ្យពួកគេមកចេញប្រយុទ្ធ , Rick Flag ជាជំនួយការរបស់ Amanda ចុងក្រោយនោះគឺ​ Enchantress ដែលមានថាមពលអ្វីពិសេសប្លែកពីគេ។ បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចមកទស្សនារឿង Suicide Squad ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។



ចុចទីនេះដើម្បីទស្សនា trailer



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






Tags: Westec Movie Eddie The Eagle The Conjuring 2 SUICIDE SQUAD