CamNews

តារា 

Jiyeon ក្រុម T-ara អវត្តមានក្នុងកម្មវិធី Music Core ដោយសារតែ មានជំងឺធ្ងន់ធ្ងរ សំរាកក្នុងមន្ទីរពេទ្យ

បើតាមគេហទំព័រ Soompi កាលពីថ្ងៃទី ២៧​ កញ្ញា បន្ទាប់ពីមាន ការងឿងឆ្ងល់ និង ព្រួយបារម្ភ ពីអវត្តមានរបស់ Jiyeon ភ្នាក់ងាររបស់ T-ara បានបង្ហើបពី មូលហេតុ ដែល Jiyeon មិនអាចចូលរួម សំដែង ជាមួយនឹងសមាជិកដទៃទៀតបាន ក្នុងកម្មវិធី Music Core។





ក្រោយកម្មវិធីនោះបញ្ចប់ ប្រព័ន្ធផ្សព្វផ្សាយ Core Contents Media បានបង្ហោះសារមួយតាមរយៈ ទំព័រ Facebook ថា៖ ជាដំបូង យើងសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធី Music Core។ មូលហេតុ ដែល Jiyeon មិនអាចឡើងសំដែងលើឆាកបាន ដោយសារតែ នាងមាន ជំងឺពិបាករំលាយអាហារធ្ងន់ធ្ងរ។ ភ្នាក់ងារនោះ បានរៀបរាប់ទៀតថា៖ Jiyeon ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ហើយកំពុងទទួលការព្យាបាល។ យើងសូមអភ័យទោស ដែលធ្វើឲ អ្នកទាំងអស់គ្នា ព្រួយបារម្ភ។ នាងនឹង ខំប្រឹងឲជាសះស្បើយឆាប់ៗ ដើម្បីចូលរួមក្នុងការសំដែង ឲកាន់តែមានភាព ល្អប្រសើរឡើង។

 


 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  lollipop 




Tags: Jiyeon T-ara kpop Music Core