CamNews

តារា 

ឆាយ វីរៈយុទ្ធ សើមមាត់ ក្នុងរដូវកើបប្រាក់តាមខេត្ត

ភ្នំពេញ៖ ចូលមកដល់ឆ្នាំថ្មីនេះ តារាចម្រៀងប្រុសដែលបាន ចាកចេញពី ផលិតកម្ម Bigman
ហើយរត់ ទៅជ្រកក្រោមដំបូល របស់ផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ហាក់បីដូចជា
មានការមមាញឹក ជាមួយ ការងារខ្លាំងដោយសារតែ មានម្ចាស់កម្មវិធីមួយចំនួន បានធ្វើការ
អញ្ចើញ លោកដើម្បីទៅច្រៀង។ ឆាយ វីរៈយុទ្ធ បាននិយាយប្រាប់ គេហទំព័រ Looking TODAY
តាមទូរស័ព្ទថា បច្ចុប្បន្ននេះ លោកមានការរវល់ ច្រើនទាំង ការថតបទចម្រៀងឲ្យ ផលិតកម្ម និង
ការចេញច្រៀងខាងក្រៅ ទាំងក្នុងរាជធានីភ្នំពេញ ហើយក៏ដូចជាចេញ ទៅតាមបណ្តាខេត្តផ្សេងៗ
ទៀតដែរ។

តារាចម្រៀងដែល កំពុងបង្ហាញវត្តមាន នៅក្នុងផលិតកម្ម សាន់ដេ រូបនេះ បានបន្តទៀតថា " បាទ
បង…!ក្នុងឆ្នាំថ្មីនេះ(២០១៣) គឺមិនខុសពីឆ្នាំ២០១២ ប៉ុន្មានទេ ខ្ញុំមានភាពមមាញឹក ជាមួយការងារ
សិល្បៈជាខ្លាំង។ ព្រោះខ្ញុំ ត្រូវថតបទចម្រៀង និងការសម្តែង ជាឈុតខារ៉ាអូខេ ជាងនេះទៅទៀត
នោះ ក៏ត្រូវបានគេហៅឲ្យចេញ ទៅច្រៀងនៅតាមបណ្តាខេត្ត នានាផងដែរ។ ដូច្នេះខ្ញុំមិនសូវជាមាន
ពេលទំនេរប៉ុន្មានទេ"។

លោក ឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងដែរ ថាបច្ចុប្បន្នលោកក៏កំពុងតែ ខិតខំព្យាយាមក្នុងការពង្រឹង
នូវសមត្ថភាពបន្ថែមទៀត ដូចជាការហាត់ សមសំឡេង ការសម្តែង និង ស្ទីលថ្មីៗ ដោយសារតែ
លោកគិត មិនចង់ធ្វើអ្វីមួយដែល ជាភាពដដែលៗ គឺត្រូវតែមានភាពប្លែក និង ថ្មី។

តារាចម្រៀង ដែលទទួលបានការគាំទ្រ ពីសំណាក់ មិត្តយុវវ័យ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងទៀត
ថា ចំពោះ បទចម្រៀងរបស់លោក ដែលបានច្រៀង នៅក្នុងផលិតកម្ម សាន់ដេ គឺមកដល់ ពេលនេះ
មានចំនួន ៨ បទហើយ។

បើទោះបីជាតារា ចម្រៀងលោក ឆាយ វីរៈយុទ្ធ បានចាកចេញពី ផលិតកម្ម Bigman និងបានហក់ខ្លួន
ចូលមកជ្រក កោនក្រោមដំបូល សាន់ដេយ៉ាងនេះក្តី តែប្រជាប្រិយភាព និង សន្ទុះនៃការគាំទ្រនៅតែ
មានដដែលពោល គឺមិនបានធ្វើឲ្យលោក បាត់បង់កេរ្តិ៍ឈ្មោះដែល ធ្លាប់សាងកាលពីមុន នោះឡើង។

គួរបញ្ជាក់ផងដែរថា ឆាយ វីរៈយុទ្ធ បានចាប់យកអាជីព ជាអ្នកចម្រៀង កាលពីឆ្នាំ ២០០១ ដែលដំបូង
ឡើយ គ្រាន់តែច្រៀងនៅតាម ភោជនីយដ្ឋានតែប៉ុណ្ណោះ ។ រហូតដល់ឆ្នាំ ២០០៥ លោកបានអភិវឌ្ឍខ្លួន
បន្តិចម្តងៗដោយ ច្រៀងនៅក្នុង ផលិតកម្ម រស្មីស្ទឹងសែន ក្រោយមកទៀត នៅផលិតកម្ម ប៊្លូដាយមិន
ចេញពី ប៊្លូ ដាយមិន ចូលផលិតកម្ម M ដែល ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះ កើនឡើងរហូតមក ដល់សព្វ
ថ្ងៃនេះ ។ បន្ទាប់មកទៀតបាន ចូលផលិតកម្ម Big Man និង ចុងក្រោយនេះ លោកបានមកចូល នៅក្នុង
ផលិតកម្ម សាន់ដេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay virakyuth entertainment khmer star