CamNews

តារា 

សាវិន ហ្វីលីព ៖ «ប្រសិនយឺតពេលតែ១០នាទី ជីវិតខ្ញុំនឹងត្រូវបញ្ចប់»

(ភ្នំពេ​ញ)៖ បន្ទាប់ពីជូបគ្រោះថ្នាក់គាំងបេះដូង ដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង នៅភ្នំពេញ​ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនោះ រហូតមកទល់ពេលនេះ ស្ថាន​ភាពតារា​សម្តែ​ង​ លោ​ក សាវិន ហ្វីលីព បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ គ្រាន់តែ​មិនទាន់ស្រួល​ខ្លួន១០០​ភាគរយ​។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសសកម្ម លើការងារមនុស្សធម៌ លោក សាវិន ហ្វី​លីព បានសរសេរបញ្ជាក់ កាលពីមួយម៉ោងមុននេះថា« ខ្ញុំឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ។ អ​រគុណចំពោះការបារម្មណ៍ របស់ Fans បងប្អូនមិត្តភក្តិ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជីវិតខ្ញុំ..! ប្រសិនបើខ្ញុំ យឺតពេលតែ១០នាទីទៀតជីវិតខ្ញុំ និងត្រូវបពា្ចប់ព្រោះសម្ពា​ធឈាម បានបុកឡើង រហូត​ដល់១​៩ ។ ចង្វាក់បេះដូងរបស់ខ្ញុំ បានរលត់ឈឹងប្រៀបដូចទ្បាន រលត់ម៉ាស៊ីនកាលពីយប់មិញ!»។

បន្ថែមលើនេះ លោក សាវិន ហ្វីលីព បានប្រាប់ Khmertalking ឲ្យដឹងដោយខ្លីទៀតថា «​ពេល​នេះ​ខ្ញុំ​​បាន​ដឹងខ្លួនវិញហើយ។ ម្យ៉ាងទៀត ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចឆ្លងផុតគ្រោះ​ថ្នាក់ ដល់​ជីវិ​ត​បែបនេះទេ!»។

សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តា​មរយៈសកម្មភាព​​មនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ បានជួបហេតុកា​រ​ណ៍​​គ្រោះ​ថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវ​បានក្រុមគ្រួ​សា​រ​​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេ​លនេះ ស្ថានភាព​ជំងឺ​​របស់លោក បានធូស្បើយខ្លះហើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី