CamNews

ព័ត៌មានអន្តរជាតិ 

ពីលុតបើកយន្តហោះ ទមា្លក់ ព្យាយាម លាក់កំបាំង ជម្ងឺ ហែកសំបុត្រ ជម្ងឺចោល នៅថ្ងៃបើកយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ជំនួយការបើកយន្តហោះ ដែលរងនូវមន្ទិលសង្ស័យ ថាមានចេតនា បើកយន្តហោះ ទម្លាក់ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings ទៅបុកជ្រលងភ្នំ Alps ភាគខាងត្បូងប្រទេស បារាំងនោះ លោក បានព្យាយាមលាក់បាំង ស្ថានភាពជម្ងឺរបស់ខ្លួន នេះបើយោង  តាម ការគូសបញ្ជាក់ អោយដឹង ពីព្រះរាជអាជ្ញាអាល្លឹម៉ង់ ។


របាយការណ៍ហែកជាចម្រៀក ត្រូវបានរកឃើញនៅក្នុងផ្ទះ ជំនួយការបើក    យន្តហោះ ខាងលើ លោក Andreas Lubitz ខណៈក្រុមអ្នកស៊ើបអង្កេត បំភ្លឺអោយដឹងថា ក្នុងនោះ ក៏មានរបាយការណ៍ ស្ថានភាព ជម្ងឺរបស់លោក ចេញអោយដឹងដល់រូបលោក នៅថ្ងៃដែលយន្តហោះធ្លាក់ ដូ ចគ្នាដែរ ។ យ៉ាងណាមិញ មន្ទីរពេទ្យអាល្លឺម៉ង់មួយកន្លែង អះអាងអោយដឹងថា នាពេលថ្មីៗនេះ លោកពិតជាអ្នកជម្ងឺរបស់ខ្លួនពិត ប្រាកដមែន ប៉ុន្តែមន្ទីរពេទ្យមួយនេះ បដិសេធក្នុងការរាយការណ៍អោយដឹង  ថា លោកត្រូវព្យាបាលនៅ ក្នុងស្ថានភាពជម្ងឺ បាក់ទឹកចិត្ត ។


និយ័ត​ករ​អាកាសចរណ៍​របស់​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ អនុវត្តន៍ច្បាប់សុវត្ថិ ភាពថ្មី ។ ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឹរ៉ុប EASA អោយដឹងថា នៅ  ថ្ងៃ  អនាគត ដ៏ខ្លីខាងមុខនេះ នៅក្នុងបន្ទប់កាប៊ិន (បន្ទប់អ្នកបើកបរ) ហោចណាស់ ត្រូវមានពីលុតបើកបរ អោយបានជាដាច់ខាត ២ នាក់ គ្រប់ពេលទាំងអស់ ។

ទិន្នន័យ ពីឧបករណ៍ថតសម្លេង បង្ហាញអោយដឹងថា ជំនួយការបើកយន្តហោះ លោក Lubitz មានផ្នត់ គំនិតក្នុងការបើកយន្តហោះទម្លាក់ បុកទៅនឹងភ្នំ រយៈពេល ៨ នាទី មុនយន្តហោះធ្លាក់ដោយបង្ខាំងទុក ពីលុតបើកយន្តហោះ (កាពីទែន) អោយនៅខាងក្រៅបន្ទប់កាប៊ិន ។

ពុំ   មាន  នរណាម្នាក់ មានឱកាសរស់រានមានជីវិតនោះទេ នៅពេលដែលយន្តហោះខាងលើ មានជើង ហោះហើរ  4U 9525    បាន  បុក  ទៅនឹង   តំបន់ភ្នំដាច់ស្រយាល ប្រទេស បារាំង អំឡុងថ្ងៃអង្គារដើម សប្តាហ៍ នៅពេលធ្វើដំណើរហោះពីក្រុង Barcelona   ប្រទេស អេស្ប៉ាញ ទៅកាន់ទីក្រុង Duesseldorf ប្រទេស អាល្លឹម៉ង់ ។

ព្រះរាជអាជ្ញា បន្ថែមអោយដឹងថា ពុំមានភស្តុតាង    ណាមួយ ទាក់ទិនទៅនឹង ប្រធានបទ នយោបាយ សាសនា ឬក៏ធ្វើអត្តឃាតនោះទេ ត្រូវបានរកឃើញនៅឡើយ ៕

- អាន ៖ ប៉ូលីស លុកលុយ ចូលផ្ទះ ជំនួយការបើកយន្តហោះធ្លាក់ Germanywings ក្រោយរងការបញ្ជាក់ មានចេតនា កំទេចយន្តហោះ

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

- អាន ៖ បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash