CamNews

កីឡាអន្តរជាតិ 

Suarez ឈ្នះ​ស្បែក​ជើង​មាស ពី​ការ​ស៊ុត​បញ្ចូល​ទី​បាន ៤០​គ្រាប់​ក្នុង La Liga រដូវ​កាល​មុន

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez បានឈ្នះស្បែកជើងមាស ពីការស៊ុតបញ្ចូលទីបានចំនួន ៤០​គ្រាប់​ច្រើន​ជាង​គេ ក្នុង​ក្រប​ខណ្ឌ​កំពូល​អេ​ស្ប៉ាញ La Liga រដូវកាលមុនឆ្នាំ២០១៥-២០១៦។

ការឡើង​ទទួល​ស្បែក​ជើង​មាស (Golden Boot) នាយប់មិញនេះនៅទីក្រុង Barcelona កីឡាករជនជាតិអ៊ុយរូហ្គាយ ក៏​បាន​ជួយ​ឲ្យ​ក្លឹប FC Barcelona ឈ្នះ​​ជើង​ឯក La Liga កាល​ពី​រដូវ​កាល​មុន​ផង​ដែរ គ្រា​ដែល Champions League ធ្លាក់​ទៅ​លើ​ក្រុម Real Madrid នោះ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន Dailymail របស់អង់គ្លេស៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង