CamNews

តារា 

Selena Gomez ស៊ិចស៊ីជាមួយម៉ូតអាវយឺតវាលក្លៀក មិនពាក់អាវក្នុង លេចចេញសាច់ដើមទ្រូង

តារាចម្រៀងស្រី ល្បីឈ្មោះស្ថិតក្នុងស្រទាប់យុវវ័យ នាង Selena Gomez ទើបតែត្រូវបានក្រុមអ្នក ប្រមាញ់រូបថត ជួបប្រទះនាង ក្នុងពេលដែលតារាចម្រៀងរូបនេះ កំពុងតែដើរនៅតាមដងផ្លូវ ទិញ កាហ្វេពេលព្រឹកនៅ Los Angeles។ តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះ បានទាក់ទាញគ្រប់ក្រសែភ្នែក អ្នកដទៃ ឲ្យសម្លឹងមើលនាង ជាមួយនឹងស្ទីលស្លៀកពាក់បែបយុវវ័យ ទាន់សម័យ និងយ៉ាងស៊ិចស៊ី។

Selena Gomez បានពាក់អាវ crop top ពណ៌ខ្មៅ ស្លៀកខោខូវបយជើងវែង និងពាក់អាវខូវបយនៅ ស្មាមួយចំហៀង។ មិនតែប៉ុណ្ណឹងទេ តារាចម្រៀង Selena នៅថែមទាំងធ្វើឲ្យមានការចាប់អារម្មណ៍ នៅពេលដែលមិនមានពាក់អាវក្នុងឡើយ ដែលធ្វើអ្នកដទៃអាចមើលឃើញសាច់ដើមទ្រូងរបស់នាង លេចចេញតិចៗមក តាមប្រហោងអាវ វាលក្លៀកពណ៌ខ្មៅរបស់នាងនោះ។

កាលពីថ្ងៃមុន Selena ទទួលបាននូវភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងមិត្តភក្តិមួយចំនួន របស់ នាង។ ក្រៅពីនេះ តារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យរូបនេះ ក៏បានចុចប៊ូតុង "unfollow" មិត្តភក្តិពីរ រូបរបស់នាង គឺ Kendall និង Kylie Jenner នៅលើបណ្តាញសង្គម Instagram បើទោះបីជាពីមុនអ្នក ទាំងបីធ្លាប់មានការដើរលេងជាមួយគ្នា យ៉ាងរសប្បាយ មុននេះមិនយូរប៉ុន្មាននោះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Selena Gomez Entertainment Singer តារាបរទេស