CamNews

តារា 

ម្ចាស់ក្លឹប Real Madrid៖ Ronaldo នឹងមិនទៅណានោះទេ ហើយរដូវកាលនេះ ក្លឹបក៏មិនផ្ទេរកីឡាករដែរ

ព័ត៌មានកីឡា៖ ក្លឹប​ Real Madrid គ្រោងនឹងដាក់សំណើរទៅកាន់មន្រ្ដីអាជ្ញាធរថ្នាក់ខ្ពស់​ដើម្បីដោះស្រាយ​បញ្ហា ដែលក្លឹបត្រូវបានហាមប្រាមមិនឲ្យផ្ទេរកីឡាករ នៅពីររដូវកាលខាងមុខ ថ្វីត្បិតសេចក្ដីសំណើរ គ្រោងនឹងធ្វើឡើង ប៉ុន្ដែសំដីរបស់លោក Florentino Perez ម្ចាស់ក្លឹបផ្ទាល់បានទទួចថា និងមិនត្រូវការពង្រឹងសមត្ថភាពក្រុម ឬថ្នាក់ដឹកនាំទៀតឡើយ ព្រោះពេលនេះក្លឹបមានគ្រប់គ្រាន់ទាំងអស់។ 

ក្រោយពីមានការបង្វែរទិសដៅលើបញ្ហាផ្ទេរកីឡាករនេះ លោក Florentino Perez នៅតែចង់បញ្ជាក់ថា កីឡាករឆ្នើមប្រចាំក្លឹប របស់គាត់គឺ Cristiano Ronaldo នឹងមិនទៅណាចោល Real Madrid នោះទេ មិនថាពេលណាមួយគៀកអនាគតនោះទេ ព្រោះ​កីឡាករគឺជាកំពូលខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតលើលោក ដូច្នេះ កីឡាករប្រកដជាចង់នៅជាមួយក្លឹបដែលខ្លាំងជាងគេលើលោកផងដែរ។ ទន្ទឹមគ្នានោះផងដែរគាត់បាន បញ្ជាក់ទៀតថា ទោះបីជាក្លឹបត្រូវ បានបើកសិទ្ធក្នុងការទិញចូល លក់ចេញត្រឹមតែរដូវកាលនេះ ក៏ដោយ ក៏លោកមិនចាប់អារម្មណ៍ទិញ កីឡាករ ឬលក់កីឡាករនោះដែរ ព្រោះ Real Madrid ពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ទាំងគ្រូងបង្វឹក​ និងកីឡាករ។ 

លោក Florentino Perez ពិតជាមានការអាក់អន់ស្រពន់ចិត្ដជាខ្លាំងនឹងការសម្រេចចិត្ដដាក់ពិន័យមួយនេះ ដោយគាត់មិនសំដៅលើការទិញដូរកីឡាករនោះទេ គឺគាត់ចង់បញ្ជាក់ថា វាមានការប៉ះពាល់ដល់ មុខមាត​ក្លឹបទាំងមួលដែលជាបញ្ហាធំ​ ដូច្នេះវាចាំបាច់ត្រូវតែដោះស្រាយ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: Sport News Ronaldo