CamNews

ព័ត៌មានជាតិ 

ក្លែងបន្លំព័ត៌មានទីបំផុត ម្ចាស់ហ្វេសប៊ុកឈ្មោះ Keo Chilo ប្រឈមនឹងការជាប់ទោសដែរ

សៀមរាប ៖ គ្រូពេទ្យនៅឯខេត្តសៀមរាប ដែលជាជនសង្ស័យឈ្មោះថា វណ្ណ ស៊ុន  ដែលមានបំណងមិនល្អចំពោះអ្នកជម្ងឺស្រីវ័យក្មេង ដែលគេងឈឺនៅមន្ទីរពេទ្យម្នាក់ ដោយគ្មានអ្នកផ្ទះមកជួយមើលថែ ពេលនេះកំពុងតែប្រឈមមុខជាមួយនិងការជាប់គុកហើយ ក្រោយពីមានការប្តឹងផ្តល់ពីនារីដែលជាជនរងគ្រោះ ហើយរូបលោកក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើរឿងនោះពិតមែន ។


ទាក់ទងជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា "Keo Chilo" ត្រូវប្តឹងពីបទប្រឌិតសារក្លែងក្លាយមួយឡើងចោទទៅនារីរងគ្រោះ ព្រមទាំងខុសពីភស្តុតាងនិងចម្លើយសារភាព ដោយលើកឡើងថា "ពេលនេះបានដឹងការពិតហើយថាករណីគ្រូពេទ្យនៅអង្គរសង់តេ ដែលបានគេចោទពីបទប្រទូស្ត កេរខ្មាស់ ។ ពីសន្តិសុខយាមប្រចាំការនៅអង្គរសង់តេនៅទីនេះបានអោយដឹងថា យប់កើតហេតុនោះ វ៉ាន់សុន នោះបានឈរ និយាលេងជាមួយគាត់នៅវេលាម៉ោង12:00am យប់ ថាមានអ្នកជំងឺស្រីម្នាក់បានសុំលេខទូរស័ព្ទគាត់ ទុកខលហៅអោយទៅជួយកំដរនៅពេលយប់ ហើយពេលនោះសន្តិសុខ បានប្រាប់ថាប្រយ័ត្នគេ ធ្វើ បាបយើង ហើយស៊ុន ក៏មិនបានចាប់អារម្មណ៍សំដីសន្តិសុខទេ ព្រោះគិតថា វាមិនអាចមានរឿងនឹងកើតឡើងទេ ។ ហើយដល់វេលាម៉ោ3យប់អ្នកជំងឺឈ្មោះទារសុីវហ្គិចនោះ បានខលអោយមកមើលនៅបន្ទប់លេខ16នៅជាន់ទី1ហើយពេលនោះអ្នកជំងឺឈ្មោះទារសុីវហ្គិចនោះបានអោយជួួយច្របាច់ដៃ ជើង អោយគេ ហើយក៏អោយសំរាក នៅក្បែរចុងជើងគ្រែលើ ប៉ាអុី ។ ហើយពេលនេះគេក៏បានលួតថតគ្រប់សកម្មភាព ពេលដែរវ៉ាន់ ស៊ុន នៅក្នុងបន្ទប់នឹង ហើយ ស៊ុន ក៏មិនដឹង ថាគេមានបំណង អាក្រក់លើខ្លួនដែរ ហើយខំធ្វើ ល្អ ទៅលើគេ តែគេ តបស្នងមកលើខ្លួនវិញចឹងសោះ។ ហើយចំពោះខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្វើការនឹងយាមវេនជាមួយវ៉ាន់ ស៊ុនខ្ញុំជឿជាក់លើគេថា គេជាមនុស្សល្អស្មោះត្រង់ ស្លូតបូត ហើយមិនគួរណាមកចាញ់បោគកលល្បិចជាប់អន្ទាក់របស់នារី នោះសោះព្រោះករណីវាដូជាបានរៀបចំទុកជាមុន ។ ពិព្រោះនៅក្លីនិកមានទូរស័ព្ទ លើតុ នឹងកណ្តឹងក៏មានហើយមានទូរស័ព្ទ ផ្ទាល់ខ្លួនទៀត ហេតុអ្វីនាងមិនចុចមក លេខបុគ្គលិកនៅខាងគ្រោមព្រោះនៅនឹងគេបានបិទលេខទូរស័ព្ទនឹងនៅលើជញ្ចាំងសំរាប់អោយទាក់ទងបុក្គលិកធ្វើការនៅខាងក្រោម ហើយបែរជាថតទុកគ្រប់សកម្មភាពទៅវិញ។មិនត្រឹមតែប៉ុណ្ណោះតែនាងស្លៀកខ្លីហើយហ៊ានខលហៅទៅពេទ្យប្រុស ទាំងកណ្តាលយប់ អោយមកមើលនាងទៀត។ ហើយហេតុ ការដែល នាងបានចោទ ប្រកាន់នឹងតាំងតែពីយប់ ម៉ោង3 ហើយព្រឹកឡើង សុំចេញទៅផ្ទះហើយដើរទៅ ទាំងញញឹម ទៅដល់ផ្ទះ ទើបតែ មកប្តឹងនៅវេលា ល្ងាច ថ្ងៃ15នឹងទៅវិញ ។ ហើយរឿងមួយទៀត អាចមានអ្នកចង់ អោយក្លីនិកអង្គរសង់តេ ខូចឈ្មោះក៏ថាបាន។ហើយ ខ្ញុំឆ្ងល់មិច មិនសុំលេខទូរស័ព្ទ បុគ្គលិកស្រីតែបែរ ជាសុំលេខ វ៉ាន់ស៊ុនដែរ ជា គិលានុបដ្ធាកប្រុស ទៅវិញអោយទៅកំដរ ទាំងកណ្តាលយប់ ។ សូមបងប្អូន ទាំងអស់ជួយពិចារណាផង?





ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យចេញពីមាត់ហើយថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើអសីលធម៌ចំពោះនារីរងគ្រោះដែលគេងឈឺនៅមន្ទីរពេទ្យមែន ។ ក្នុងនោះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Keo Chilo ក៏ជាប់ពាក់ព័ន្ធផងដែរ ដែលអាចប្រឈមមុខជាមួយនិងការជាប់ទោស ក្រោមក្រមរដ្ឋបវេនណីពីបទ បង្ខូចកេ្តរិ៍ឈ្មោះ និងបរិហាកេ្តរិ៍ របស់ជនរងគ្រោះ ដោយគ្មានភស្តុតាងច្បាស់លាស់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ នារីជនរងគ្រោះក៏ធ្លាប់បានចេញវីដេអូលើកឡើងម្តងរួចមកហើយថា ប្រសិនបើគណនីហ្វេសប៊ុកឈ្មោះ Keo Chilo ព្រមចេញមុខមកសូមទោសខ្លួន និងធ្វើការបកស្រាយឲ្យមហាជនបានដឹងអំពីការពិតជាសាធារណៈ រូបនាងនឹងមិនយកទោសអ្វីទាំងអស់ ដែលបានកើតឡើងនាពេលកន្លងទៅនេះឡើយ ៕



នេះគឺជារូបថតរបស់នារីដែលជាជនរងគ្រោះ



រីឯនេះគឺជារូបថតរបស់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Keo Chilo 

ដោយ ៖ គន្ធា

 


Tags: Local news Social news