CamNews

តារា 

តា​រាម៉ូដែល​​ល្បី​ឈ្មោះ​ម្នាក់ «ប្រកាស​ថត​ភាព​យន្ត​ក្តៅ​សាច់» តប​ស្នង ចំពោះ​អ្នក​បោះ​ឆ្នោត

(រ៉ូម)៖ តារាម៉ូដែលអ៊ីតាលីនាង Paola Saulino ដែលបានសន្យាថានឹងថតបង្ហោះសកម្មភាពផ្លូវភេទគ្រប់ទម្រង់ដ៏សែនរោលរាលដូចជា ក្នុងភាពយន្តអាសអាភាសរបស់ពួកអាគាំង ដើម្បីការតបស្នងដល់អ្នកដែលបានបោះឆ្នោតជំទាស់នឹងគំរោងធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញ ស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក ម៉ាតេអូ រ៉េនហ្ស៊ី នោះនឹងចាកចេញពីទីក្រុង ឡូស អាន់ជែលឡែស ឆ្ពោះមកកាន់អ៉ីតាលីវិញនៅខែមករាខាងមុខនេះ ដើម្បីអនុវត្តន៍តាមសន្យារបស់ខ្លួន។ នេះបើតាមការចេញដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

នាង Paola Saulino បានសរសេរនៅលើ Instagram ថា «ខ្ញុំជាមនុស្សគោរពតាមពាក្យសន្យា។ ខ្ញុំនឹងនឹងត្រឡប់ទៅអ៊ីតាលីវិញនៅខែមករា ខាងមុខនេះដើម្បីតបស្នងដល់អ្នកដែលបានបោះឆ្នោតជំទាស់នឹងគំរោងធ្វើវិសោតធនកម្មរដ្ឋ ធម្មនុញ្ញកាលពីថ្ងៃអាទិត្យ»។ ជាក់ស្តែងនាង Paola ពិតជាមិនចង់ឲ្យមានការធ្វើវិសោធនកម្មអ្វីនោះឡើយ ព្រោះនាងគិតថាវានឹងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ថា កាលថ្ងៃអាទិត្យកន្លងទៅប្រជាជនអ៉ីតាលីជិត ៦០ភាគរយបានជំទាស់នឹងគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈតែ៤០ភាគរយប៉ុណ្ណោះបានគាំទ្រ។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតប្រជាមតិនេះ លោក ម៉ាតេអូ រ៉េនហ្ស៊ី បានប្រកាសលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី យ៉ាងយូរនៅបន្ទាប់ពីកញ្ចប់ថវិកាជាតិត្រូវបានអនុម័ត៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង