CamNews

ព័ត៌មានអន្តរជាតិ 

ឧទ្ធម្ភាគចក្រកូរ៉េខាងត្បូងធ្លាក់ នៅពេលកំពុងហ្វឹកហាត់ ដើម្បីគំរាមដល់កូរ៉េខាងជើង

ក្រុមអ្នកហោះហើរចំនួន៣នាក់នៅលើឧទ្ធម្ភាគចក្រយោធារបស់កូរ៉េខាងត្បូងបានបាត់ខ្លួន បន្ទាប់
ពីឧទ្ធម្ភាគចក្រធ្លាក់នៅលើសមុទ្រក្នុងពេលហ្វឹកហាត់រួមជាមួយអាមេរិក កាលពីល្ងាចម្សិលមិញ
ដើម្បីគំរាមដល់កូរ៉េខាងជើង។

ឧទ្ធម្ភាគចក្រ Lynx មួយគ្រឿង របស់កូរ៉េខាងត្បូង

សារព័ត៌មាន AFP ដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងថា ឧទ្ធម្ភាគចក្រ
Lynx ដែលចូលរួមក្នុងការហ្វឹកហាត់រួមរវាងអាមេរិក កូរ៉េខាងត្បូង បានធ្លាក់កាលពីម្សិលមិញ ក្រោយ
ពីហោះហើរពីនាវាចម្បាំងមួយគ្រឿងនៅលើតំបន់សមុទ្រជប៉ុន។ នៅមុនពេលធ្លាក់ ឧទ្ធម្ភាគចក្រនេះ
បានបញ្ជូនសារបន្ទាន់មួយទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ។

អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ឧទ្ធម្ភាគចក្រអាចនឹងបាន
ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយការស្វែងរក និងជួយសង្គ្រោះ កំពុងត្រូវបានធ្វើឡើង ដោយសារតែ
ក្រុមអ្នកហោះហើរទាំង៣នាក់ នៅតែបាត់ខ្លួន។

ការសមយុទ្ធរួមដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញគឺជាសកម្មភាពបង្ហាញសាច់ដុំថ្មីបំផុតរបស់
កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង ដើម្បីគំរាមដល់កូរ៉ខាងជើង ក្រោយពីក្រុងព្យុងយ៉ាង
សាកល្បងអាវុធនុយក្លេអែរលើកទី៥ កាលពីដើមខែនេះ។

នាវាចម្បាំងរបស់កូរ៉េខាងត្បូង និង​អាមេរិក

សមយុទ្ធដែលមានការចូលរួមរបស់នាវាដែលមានផ្ទុកកាំជ្រួច USS Spruance យន្ដហោះល្បាត
P-3 របស់អាមេរិក រួមនឹងនាវាចម្បាំងកូរ៉េខាងត្បូង ក្លែងធ្វើជាវាយប្រហារទៅលើកងទ័ពកូរ៉េខាង
ជើង និងទប់ស្កាត់នាវាមុជទឹក នេះបើតាមទំព័រ Yonhap។ កាលពីដើមសប្ដាហ៍នេះ បណ្ដាយន្តហោះ
ទម្លាក់គ្រាប់បែក B-1B Lancer ក៏ហោះហើរនៅលើអាកាសរបស់កូរ៉េខាងត្បូង ក្នុងសកម្មភាពមួយ
ដើម្បីគំរាមដល់ក្រុងព្យុងយ៉ាងផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ RT/Dailymail


Tags: ឧទ្ធម្ភាគចក្រ កូរ៉េខាងត្បូង ធ្លាក់ សមយុទ្ធ