ភ្នំពេញ: កាលពីថ្ងៃទី ១៧ ខែមិថុនា កន្លងទៅនេះ មានការសន្និសិទកាសែតស្តីអំពីខ្សែរភាពយន្តថី្ម បែប Action ថី្មរបស់ប្រទេសកម្ពុជា ដែលមានចំនងជើងថា “Jailbreak” ដែលរៀបចំឡើងនៅ MyburgerLab។
ខ្សែរភាពយន្តនេះត្រូវបានបង្កើតឡើងដោយ ផលិតកម្ម កងចក្រភីកឈ័រ ដែលមានលោក Jimmy Henderson ជា Director និង លោក Loy Te ជាProducer។
“Jailbreak” គឺជាភាពយន្តបែប វាយប្រហារ (Action) ថី្ម ដោយមានការបូកបញ្ចូលក្បាច់កុនខ្មែរ ល្បុក្កតោ។ ម្យ៉ាងទៀតក្នុងខ្សែរភាពយន្តមួយនេះមានការចូលរួមសំដែងដោយ លោក Jean Paul Ly កូនខ្មែរកាត់បារំាង ដែលជាតួ Stunt Hollywood អ្នកនាង Celine Tran តារាHollywood លោក Dara Our កញ្ញា Tharoth Oum ក្រុម ល្បុក្កតោ លោក សាវិន ហ្វីលីព និង តួសម្តែងជាច្រើនទៀតផងដែរ។
តំណាងផលិតកម្ម “កងចក្រ ភីកឈ័រ” បានលើកឡើងថា ” រឿងនេះយើងរំពឹងថាវាជោគជ័យច្រើនជាងរឿងទី១ ព្រោះរឿងថ្មីនេះយើងមានអ្វីពិសេស ដល់អ្នកគាំទ្រច្រើនទាំងសាច់រឿងនិងតួសម្ដែង ហើយជាពិសេសរឿងនេះក៏ត្រូវយកទៅបញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិផ្សេងៗដែរ”។ លោកបន្តថា អ្វីដែលរឹតតែអស្ចារ្យសម្រាប់រឿង “Jailbreak” នេះគឺខាងផលិតករបានសម្រេចចិត្តសាងសង់គុកចំនួនបីជាន់ដើម្បីឲ្យស៊ីនិងសាច់រឿងក៏ដូចជាមានភាពជាក់ស្ដែងទៅនិងសាច់រឿង “Jailbreak” នេះតែម្ដង។
ជាចុងក្រោយ លោក Loy Te ក៏បានអរគុណ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធីធំដោយ True Money
ម្ចាស់ឧបត្ថម្ភកម្មវិធី ភេសជ្ជះប៉ូវកំលំាង Sting និង ស្រាJohnny Walker ដៃគូសហប្រតិបត្តិការ Naki Group/Silvertown/Lalang Spa លោក Remy hou ទស្សនាវដ្តី The Man , WML Staffs , Baramey Production (Kmeng Khmer, Laura Mam) និង NOCC ផងដែរ៕
ប្រភព ៖ Westec Media Limited