CamNews

ប្លែកៗ 

ម្យ៉ាង​ដែរ ! គូ​ស្វាមី​ភរិយា​​ថ្មោង​ថ្មី​​រៀបការ​​លើក​ប៉ាល់ រួច​អញ្ជើញ​​ភ្ញៀវ​​ជិះ​រថភ្លើង​​ក្រោម​ដី

(ញូវ​យ៉ក)៖ គូស្វាមីភរិយាថ្មោងថ្មី រស់នៅទីក្រុងញូវយ៉ក បានរៀបចំពិធីរៀបការរបស់ខ្លួន ឲ្យមានលក្ខណៈប្លែកពីគេ និងចំណាយលុយតិច ដោយពួកគេសម្រេចចិត្តផ្លាស់ប្តូរ ពិធីស្បថស្បែរ នៅចំពោះមុខក្រុមគ្រួសារ មិត្តភក្តិនិងភ្ញៀវរាប់រយនាក់ទៀត មកធ្វើដំណើរកំសាន្ត នៅលើកោះមួយតាមកប៉ាល់វិញ ដោយមានភ្ញៀវចូលរួមប្រមាណ ៨០នាក់ប៉ុណ្ណោះ។

Keith Haskel អាយុ៣០ឆ្នាំ បានរៀបការជាមួយ Bethany Hall អាយុ៣២ឆ្នាំ និយាយថា ពួកគេធ្វើដំណើរកំសាន្ត​ តាមកប៉ាល់ក្នុងថ្ងៃដ៏វិសេសរបស់ខ្លួន ទៅកាន់កោះ Staten ដែលនាវាចាកចេញ ពីរដ្ឋ Manhattan រយៈពេលត្រឹមតែ ២៥នាទី​ប៉ុណ្ណោះ ហើយបន្ទាប់ពីបង្ហាញស្នាមថើប ដល់គ្នាបញ្ជាក់ក្តីស្នេហ៍រួច គូស្វាមីភរិយាទាំងពីរក៏អញ្ជើញភ្ញៀវ ទាំង៨០នាក់ទៅទទួល​ទានអាហារ នៅក្រុង Brooklyn ដោយជិះរថភ្លើងក្រោមដី។

ខណៈកំពុងធ្វើដំណើរជាមួយភ្ញៀវ ជាច្រើននាក់ស្វាមីភរិ​យាមួយគូនេះ បានរាំលេងកំសាន្តក្នុងរថភ្លើងក្រោមដី យ៉ាងរីករាយទម្រាំធ្វើដំណើរ ទៅដល់ Brooklyn៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news