CamNews

កំសាន្ត 

មកស្គាល់តារាថៃវ័យក្មេងប៉ុន្មាននាក់នេះ ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ

ខាងក្រោមនេះ គឺជាបញ្ជីនៃតារាថៃវ័យក្មេង ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ៖

Pearwah Nichaphat និង Bank Thiti




អបអរសាទរចំពោះ Pearwah Nichaphat និង Bank Thiti ដែលបញ្ចប់ការសិក្សាមហាវិទ្យាល័យឯកទេសសិល្បៈទំនាក់ទំនង នៅសាកលវិទ្យាល័យ Chulalongkorn ។

កញ្ញា Natalie Panalee



តារាស្រីថៃដ៏ស្រស់ស្អាតប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 កញ្ញា Natalie Panalee បានបញ្ចប់ការសិក្សាឯកទេសអប់រំសិល្បៈសេរី ពីសាកលវិទ្យាល័យ Thammasat ។

កញ្ញា Thanaerng Kanyawee



កញ្ញា Thanaerng បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Thammasat មហាវិទ្យាទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច ។

លោក August Vachiravit



លោក August Vachiravit មួយរយៈចុងក្រោយនេះ បានបង្ហោះរូបថតនៃពិធីចែកសញ្ញាបត្ររបស់លោក នៅក្នុងបណ្ដាសង្គម ។ លោកបានបញ្ចប់ការសិក្សាឯកទេស វិទ្យាសាស្រ្ដសុខាភិបាល ពីសាកលវិទ្យាល័យ Thammasat ។

Gulf Kanawut



 Gulf Kanawut បានបញ្ចប់ការសិក្សាពីសាលកលវិទ្យាល័យ King Mongkut’s University of Technology Thonburi ។

Pangpond Akalavut



Pangpond បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Bangkok ។

កញ្ញា Belle Kemisara



Belle បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Thammasat ឯកទេស ការសិក្សាពីអា​មេរិក និងចក្រភពអង់គ្លេស ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate