CamNews

តារា 

កូនកាត់ អ៊ីតាលី-ខ្មែរ ជាប់ជាបវរកញ្ញាឯកលេខ៣ ប្រចាំរដ្ឋ Georgia សហរដ្ឋអាមេរិក កំពូលសម្រស់ ស្អាតអស់ទាស់

ព័ត៌មានកំសាន្ត ៖ ជាការពិត រយៈពេលមួួយសប្តាហ៍កន្លងទៅនេះ ប្រជាជនខ្មែរទូទាំងប្រទេស ទទួលបានភាពសប្បាយរីករាយតាមរយៈការ ប្រារព្ធកម្មវិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែ​រ ឆ្នាំវក អដ្ឋស័ក ២៥៦០ គ.ស ២០១៦ ។ បងប្អូនប្រជាជន នៃមហាគ្រួសារខ្មែរ ពិតជាសប្បាយរីករាយឥត ឧបមាជាមួយនឹងកម្មវីធី អង្គរសង្គ្រាន នាទឹកដីនៃខេត្តសៀមរាប ដែលមានប្រជាជន ចូលរួមជា ច្រើនពាន់នាក់ ។

ពលរដ្ឋខ្មែរក្នុងស្រុក បានប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិបានខ្ជាប់ខ្ជួនហើយដោយឡែក តែបងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេស នៅទូទាំងពិភពលោក បានប្រារព្ធកម្មវិធី បុណ្យចូល ឆ្នាំប្រពៃណីជាតិដែរឬទេ? ជាក់ស្តែងណាស់ បណ្តាពលរដ្ឋខ្មែរ រស់នៅឯនាយសមុទ្រ បើទោះជា ឆ្ងាយកាយប៉ុន្តែមិនឆ្ងាយចិត្តនោះទេ ពោល មានការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ បានយ៉ាងល្អ តួយ៉ាង នៅឯរដ្ឋ Georgia សហរដ្ឋអាមេរិក ឯណោះវិញ មិនត្រឹមតែមានការប្រារព្ធ កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិតែប៉ុណ្ណោះទេ តែក៏មានការប្រកួតយ៉ាងពិសេស ដូចគ្នាដែរ នោះ គឺ ការប្រកួតបវរកញ្ញាខ្មែរ ប្រចាំរដ្ឋ Georgia សហរដ្ឋអាមេរិកតែម្តង ហើយអ្វីដែលជាលទ្ធ ផលគួរជាទីចាប់អារម្មណ៍នោះគឺថា នាង Paulina Kanika Toscano ដែលជាកូនកាត់ខ្មែរ-អ៊ីតាលី នោះ ទទួលបានចំណាត់ថ្នាក់លេខ ៣ គួរជាទីមោទន ។​ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា ប្រ ជុំរូបភាព នាង Paulina Kanika Toscano ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ខ្មែរ ស្អាតដ៏កម្រិតណា ដែលអាចទាក់ចិត្តអ្នករាល់គ្នាបាន ៖ 






 


ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Miss cambodia US Georgia