CamNews

សុខភាព 

ចង់ឱ្យតម្រងនោមមានសុខភាពល្អ សាកអាហារទាំងនេះលមើល៎

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់ ដែលមុខងាររបស់វាមានឥទ្ធិពលទៅលើគុណភាពជីវិតរបស់អ្នក ដូច្នេះវាសមនឹងបានទទួលនូវសារធាតុចិញ្ចឹមសំខាន់ៗ។ របបអាហារ ដែលអ្នកទទួលទាន គួរតែរួមបញ្ចូលនូវសារធាតុចិញ្ចឹមទាំងអស់នោះ ជាពិសេសបន្លែ ដែលមានគុណប្រយោជន៍ប្រសើរក្នុងការលើកកម្ពស់មុខងារតម្រងនោម។ ខាងក្រោមនេះ គឺជាអាហារ ដែលមានប្រសិទ្ធភាពលើកកម្ពស់តម្រងនោម៖

១. ម្ទេសផ្លោកក្រហម៖ តើអ្នកឃ្លានចង់ពិសាម្ទេសផ្លោកក្រហមមែនទេ? ដូច្នេះជារឿងល្អហើយ ពីព្រោះវាមានផ្ទុកជាតិប៉ូតាស្យូម និងជាប្រភេទបន្លែ ដែលល្អប្រសើរសម្រាប់តម្រងនោម។ ម្យ៉ាងទៀត ម្ទេសផ្លោកពណ៌ក្រហមនេះមានផ្ទុកនូវជាតិ lycopene វីតាមីនA វីតាមីនC វីតាមីនB6 អាស៊ីដ Folic និងជាតិសរសៃ Fiber។

២. ស្ពៃក្ដោប៖ ស្ពៃក្ដោប គឺជាបន្លែមួយប្រភេទ ដែលមានគុណសម្បត្ដិច្រើន ហើយមិនសូវមានរសជាតិឆ្ងាញ់ ប៉ុន្ដែវាសម្បូរទៅដោយសារធាតុ phytochemicals ដែលមានសមត្ថភាពប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក។ បើកង្វះជាតិប៉ូតាស្យូមថ្លើម និងតម្រងនោមរបស់អ្នកនឹងទទួលបានប្រយោជន៍ពីការដាក់បន្ថែមស្ពៃក្ដោបនេះទៅក្នុងរបបអាហាររបស់អ្នក។

៣. ផ្កាខាត់ណា៖ ផ្កាខាត់ណាប្រភេទស្លឹកបៃតង ដែលមានគុណប្រយោជន៍ដូចស្ពៃក្ដោបដែរនោះ គឺជាភាគបន្ថែមដ៏សំខាន់ចំពោះរបបអាហារសម្រាប់តម្រងនោមរបស់អ្នក។ សូមសាកល្បងពិសាវាជាមួយនឹងដំឡូងបារាំងកិន ដាក់លាយនៅក្នុងសាឡាដ ពិសាទាំងឆៅ ឬលីងវាជាមួយនឹងទឹកខ្មេះ និងខ្លាញ់។ ផ្ការខាត់ណា មានផ្ទុកបរិមាណវីតាមីនC និងជាតិសរសៃ Fiber ខ្ពស់ និងសារធាតុចិញ្ចឹមដទៃទៀត មិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់គួរឱ្យចង់ទទួលទាន។ ពេលដាក់បញ្ចូលផ្កាខាត់ណា ទៅក្នុងរបបអាហាររបស់អ្នក ចានអាហាររបស់អ្នកនឹងសម្បូរទៅដោយអាស៊ីដ Folic និងជាតិសរសៃ Fiber ដែលជួយសម្អាត និងពង្រឹងតម្រងនោមរបស់អ្នក មិនតែប៉ុណ្ណោះវាថែមទាំងជួយដល់ថ្លើមរបស់អ្នកក្នុងការបន្សាបជាតិពុល នៅក្នុងរាងកាយរបស់អ្នកទៀតផង។ សូមដាក់បន្ថែម វាទៅក្នុងអាហាររបស់អ្នកឱ្យបានជាប្រចាំ មិនថាអ្នកញ៉ាំអាហារនៅផ្ទះ ឬនៅកន្លែងណានោះទេ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth


Tags: Health news