CamNews

ទូរស័ព្ទ 

Galaxy Note 7 និង iPhone 7 បង្អួតកម្លាំងគ្នា មុនថ្ងៃបង្ហាញខ្លួន

ស្មាតហ្វូនរបស់ Samsung និង Apple ដែលជិតនឹងបង្ហាញខ្លួន នឹងក្លាយជាទូរស័ព្ទដែលត្រូវបាន
គេទន្ទឹងរង់ចាំបំផុតក្នុងពិភពលោក នាពាក់កណ្ដាលចុងឆ្នាំ ២០១៦នេះ។

Galaxy Note 7 នឹងត្រូវបាន Samsung ឧទ្ទេសនាមនៅថ្ងៃទី ២សីហាខាងមុខ ខណៈដែល Apple
នឹងបញ្ចេញ iPhone ថ្មីបំផុត ក្នុងខែកញ្ញា។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាង Galaxy Note 7 និង i iPhone 7 ៖

រចនារូបរាង

ព័ត៌មានបែកធ្លាយកន្លងមក បង្ហាញថា Galaxy Note 7 នឹងមានរូបរាងដូចទៅនឹង Galaxy S7
edge ដោយមានអេក្រង់កោង ស៊ុមលោហធាតុ និងផ្នែកខាងក្រោយធ្វើអំពីកញ្ចក់។

Apple ក៏នឹងមិនប្ដូរផ្លាស់ច្រើនសម្រាប់ iPhone 7  លើកលែងតែខ្សែអង់តែននៅខាងខ្នង ត្រូវបាន
រើទៅដាក់នៅជ្រុងខាងលើ។ កាមេរ៉ាមានការប្រែប្រួលបន្តិច ប៉ុន្តែ នៅតែលយមកក្រៅ។

គ្រឿងម៉ាស៊ីន

ថ្វីបើរូបរាងខាងក្រៅរបស់ Galaxy Note 7 និង iPhone 7 មិនមានការផ្លាស់ប្ដូរច្រើន ប៉ុន្តែ គ្រឿង ម៉ាស៊ីនខាងក្នុងគឺជាចំនុចដែលត្រូវនិយាយ។ ស្មាតហ្វូនរបស់ Samsung តាមគម្រោងនឹងប្រើ
ឈីប Snapdragon 821 ឬ Exynos 8893 អាស្រ័យលើទីផ្សារ។ ចំណែក iPhone 7 ត្រូវបានគេ
ជឿថា នឹងប្រើប្រូសេសឺរ Apple A10 ។

អ៊ីនធឺរហ្វេស

នៅលើ Galaxy Note 7 ក្រុមហ៊ុន Samsung នឹងកែសម្រួលអ៊ីនធឺរហ្វេស TouchWiz ដោយ
Grace UX។ អ៊ីនធឺរហ្វេសនេះ ត្រូវបានរចនាឡើងវិញដើម្បីសមស្របជាមួយនឹងទំហំរបស់
icon។

រីឯ iPhone 7 វិញ វានឹងដំណើរការដោយ iOS 10 ជាមួយនឹងអ៊ីនធឺរហ្វេសត្រូវបានកែលំអច្រើន
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បណ្ដានិមិត្តសញ្ញា ក៏មិនមានការប្ដូរផ្លាស់ច្រើន។

កាមេរ៉ា

ព័ត៌មានចចាមអារ៉ាមកន្លងមក បានឱ្យដឹងថា Galaxy Note 7 និង iPhone 7 សុទ្ធតែប្រើកាមេរ៉ា
ទំហំ 12 megapixel។

ថាមពលថ្ម

ព័ត៌មានបែកធ្លាយ ជាច្រើន បង្ហាញថា Galaxy Note 7 អាចនឹងប្រើប្រាស់ថ្មដែលមានថាមពល
3.500 mAh ខណៈដែល iPhone 7 និង iPhone 7 Plus ប្រើថ្មដែលថាមពល 1.715 mAh និង
2.750 mAh។

មុខងារបន្ថែម

Galaxy Note 7 អាចនឹងជាស្មាតហ្វូនដំបូងគេដែលបំពាក់បច្ចេកវិទ្យាបើកសោទូរស័ព្ទដោយកែវ
ភ្នែក។

តម្លៃ និងថ្ងៃឧទ្ទេសនាម

Samsung កំពុងតែដុតដៃដុតជើង ដើម្បីត្រៀមឧទ្ទេសនាម Galaxy Note 7 ជាផ្លូវការ។ យោង
តាមលិខិតអញ្ជើញ Galaxy Note 7 នឹងត្រូវបានឧទ្ទេសនាមនៅថ្ងៃទី ២សីហាក្នុងក្រុងញ៉ូវយ៉ក
អាមេរិក ហើយអតិថិជន ក៏អាចបញ្ជាទិញចាប់ពីថ្ងៃបង្ហាញខ្លួននោះដែរ។ ចំណែក iPhone តាម
គម្រោងនឹងបង្ហាញខ្លួន និងដាក់លក់ក្នុងខែកញ្ញា។

Galaxy Note 7 របស់ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងមានតម្លៃប្រហែល ៨០០ដុល្លារអាមេរិក។ រីឯ
iPhone 7 នឹងមានតម្លៃចាប់ពី ៦៥០ដុល្លារ និង iPhone 7 Plus មានតម្លៃចាប់ពី ៧៥០ដុល្លារ
កំណែអង្គចងចាំក្នុងធំជាង នឹងត្រូវបន្ថែម ១០០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ តារា


Tags: Galaxy Note 7 i iPhone 7 ប្រៀបធៀប