CamNews

ភាពយន្ត 

ព្រះតេជគុណ ជេស 4G ចូលរួមសម្តែងដោយ តត កំលោះសំបូរស្នេហ៍ សើចខ្លាំង ពីដើមដល់ចប់ (Trailer Inside)

ភាពយន្ត ៖ រយៈពេលខ្លី ត្រឹមតែ ២ ថ្ងៃទៀតនោះទេ ប្រិយមិត្ត មិត្តអ្នកអាន​ដែលតែងតែនិយមតាម ដាននិងទស្សនាខ្សែភាពយន្តថ្មីទើបតែមកដល់នោះ បានសើចទៀតហើយ ពោល សើចពេញរោង កុនផ្ទាល់តែម្តង សើចតាំងតែពីដើមដល់ចប់។ ២៦ ឧសភា ២០១៦ ថ្ងៃខានស្អែកនេះ ត្រៀមខ្លួន សើចហើយឬនៅ ពីព្រោះថា ភាពយន្តកំប្លែងថ្មី ព្រះតេជគុណ ជេស 4G នឹងចាប់បញ្ចាំងហើយ ចាប់ពីថ្ងៃទី ២៦ ឧសភា នេះតទៅគ្រប់រោងភាពយន្តទំនើប ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺថា ជា ខ្សែភាពយន្តថ្មីបែបកំប្លែង ដែលមានការចូលរួមសម្តែងដោយ តតកំលោះសំបូរស្នេហ៍ថែមទៀត ផង ។ តោះរង់ចាំដល់ណាទៀត កុំឲ្យឱកាសនេះ ខកខានឲ្យសោះណា៎ 


គួរបញ្ជាក់ថា Jazz Chuan Chuen នាំក្រុមបង្កើតភាពកំប្លែងរួមគ្នាជាមួយ Nick Kunatip Pinpradab (Dangerous Boys, Love Tott) ដោយនិយាយពីធម៌អាថ៌ សិក្សាពីធម៌បែបកំប្លែងតាមរបៀបដឹកនាំរបស់ Poj Arnon ក្នុងរឿង តេជគុណជេស 4G។ ភាពយន្តកំប្លែងដែលធ្វើឱ្យមនុស្សគ្រប់វ័យសើច​ចុកពោះ រួមទាំងផ្តល់ទស្សនៈល្អៗដែលអាចយកទៅអនុវត្តបាន ។ សើចតាំងពីដើមដល់ចប់​ជាមួយ នឹងឈុតឆាកកំប្លែងៗ ដែលជាចំណីចក្ខុមិនអាចមើលរំលងបាននោះ ធ្វើឲ្យអ្នករាល់គ្នា សើចខ្លាំង ពេញរោងកុនផ្ទាល់តែម្តង ។ ដឹងអីថា មានវគ្គមួយនោះ សីល ៥ ពីកំលោះសំបូរស្នេហ៍ តត ធានាថា សើចខ្លាំងតែម្តង ព្រោះសីល ៥ អី មិនដែលលឺយ៉ាងដូច្នេះ ។ រឹតតែពិសេស និងកាន់តែអស់សំនើច គួរឲ្យចង់ទស្សនានិងតាមដាននោះគឺនៅពេលដែល សង្ឃ ជេស 4G ធ្វើដំណើរទៅសិក្សាពីធម៌នៅ ទីក្រុងបាងកក ដែលមានការអមដំណើរជាមួយនឹង Nick Kunatip Pinpradab ផងដែរនោះ ។ជ្រាប កាន់តែច្បាស់ថាតើ ព្រះតេជគុណ ជេស 4G ល្អមើលជក់ចិត្ត សើចខ្លាំងចំហមាត់ យ៉ាងណានោះ រង់ចាំតាមដានទស្សនាទាំងអស់គ្នា តែ ២ ថ្ងៃទៀតនោះទេ ថ្ងៃទី ២៦ ឧសភាខាងមុខនេះ ចាប់ បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ ។


ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


Tags: Westec Movie Eddie The Eagle Joking Jazz 4G