CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រធានាធិបតីថ្មីរបស់អាមេរិក មិនចេះប្រើកុំព្យូទ័រ?

ការដែលលោក Donald Trump មិនចូលចិត្ត និងមិនដឹងអ្វីច្រើនអំពីបច្ចេកវិទ្យា អាចនឹងទាញវិស័យ
បច្ចេកវិទ្យារបស់ប្រទេសអាមេរិកឱ្យធ្លាក់ទៅក្នុងរណ្ដៅនាពេលអនាគត។

Juan Buis ដែលជាអ្នកនិពន្ធរបស់ទំព័រ The Next Web ឱ្យដឹងថា Donald Trump មិនមានការយល់
ដឹងច្រើនអំពីបច្ចេកវិទ្យា។ អ្នកនិពន្ធរូបនេះ ក៏មានការព្រួយបារម្ភថា ប្រការនេះនឹងក្លាយជា “គ្រោះ
ថ្នាក់” ចំពោះប្រទេសអាមេរិក។ ខាងក្រោមនេះគឺជាការយល់ឃើញរបស់លោក Juan Buis ៖

“បើសិនអ្នកបានជ្រើសរើស Donald Trump អ្នកត្រូវតែទទួលស្គាល់ការពិតថា គាត់មិនចូលចិត្ត
បច្ចេកវិទ្យា។ ពិតណាស់ គាត់មិនមានការយល់ដឹងច្រើនអំពីបច្ចេកវិទ្យា។

គំនិតខ្ញុំគឺថា មនុស្សម្នាក់ដូចលោក Trump ដែលមកដល់ឆ្នាំ ២០១៦ហើយនៅមិនប្រើអ៊ីម៉េលទៀត
គឺពិតជារឿងចម្លែក។ ពិតជាគួរឱ្យអស់សំណើច មនុស្សសម័យទំនើបនេះសុទ្ធតែដឹងអំពីអ៊ីនធឺរណែត
និងឧបករណ៍បច្ចេកវិទ្យា ប៉ុន្តែប្រធានាធិបតីអាមេរិកបែរជាមិនដឹងថាធ្វើបែបណាដើម្បីប្រើប្រាស់
កុំព្យូទ័រ។

លោក Trump មើលងាយបច្ចេកវិទ្យា ខណៈដែលវិស័យនេះកំពុងតែជួយឱ្យសង្គមមានការរីកចម្រើន
ជាងមុន ហើយអាមេរិកគឺជាកន្លែងដែលមានបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ពិភពលោក
“ទទួលខុសត្រូវ” ទៅលើបញ្ហានេះ។

មកដល់​សម័យ​នេះ​ហើយ ការ​ធ្វើការ​ដោយ​មិន​ចេះប្រើ​កុំព្យូទ័រគឺជា​រឿង​ចម្លែក

គាត់ (លោក Trump) នឹងមានគោលនយោបាយថ្មីនៅពេលឡើងធ្វើជាប្រធានាធិបតី ប៉ុន្តែ ការដែល
លោក Trump មិនយល់អំពីបច្ចេកវិទ្យាដូចលោក Obama វានឹងជា “គ្រោះថ្នាក់” សម្រាប់ប្រទេស
អាមេរិក។

គាត់ចង់ឱ្យកងទ័ពអាមេរិក ធ្វើការទំនាក់ទំនងគ្នាដោយអក្សរសរសេរដោយដៃ ព្រោះថាកុំព្យូទ័រ
និងបណ្ដាឧបករណ៍បច្ចេកវិទ្យាផ្សេងៗមិនមានសុវត្ថិភាព។ នេះគឺជាការស្នើដែលមិនសមហេតុ
ផល ហើយវានឹងមិននាំមកនូវប្រសិទ្ធភាព។

យោងតាម Washington Post លោក Trump បានចាត់ទុកជនអន្តោប្រវេសន៍គឺបញ្ហាគួរព្រួយបារម្ភ។
គាត់ព្រួយបារម្ភថា ពួកគេនឹងបង្កើតបណ្ដាក្រុមហ៊ុនថ្មី ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យា។

Trump ក៏បាននិយាយដល់ cyberspace ហើយបានវាយតម្លៃវាថាជាគ្រោះថ្នាក់ អាចបង្កបញ្ហាធ្ងន់
ធ្ងរ។ គាត់ព្យាយាមបង្ហាញថាខ្លួនយកចិត្តទុកទៅលើសន្តិសុខផ្នែកបច្ចេកវិទ្យា ប៉ុន្តែ ខ្ញុំប្រាកដក្នុង
ចិត្តថា គាត់ពិតជាមិនយល់នូវអ្វីដែលខ្លួនកំពុងនិយាយ។

ខ្ញុំក៏យល់ថា ប្រធានាធិបតីអាមេរិកថ្មី មិនដឹងអ្វីអំពីអ៊ីនធឺរណែត ពិសេសគឺនៅពេលដែលគាត់ចង់ឱ្យ
Bill Gates និងអ្នកដែលយល់អំពីវា មានវិធានការកំណត់ព្រំដែន ហើយក្នុងចំណោមនេះ អាចមាន
ការហាមប្រើអ៊ីនធឺរណែតផងដែរ។ ប្រការនេះគឺពិតជារឿងឆ្កួតមួយ!


ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​បង្ហោះ​នៅ​លើ​ទំព័រ Twitter ថា ប្រធានាធិបតីរុស្ស៊ីផ្ញើសារអេឡិច
ត្រូនិច អបអរជោគជ័យរបស់លោក Trump

ប៉ុន្តែ បញ្ហាដែលខ្ញុំព្រួយបារម្ភបំផុត នោះគឺលោក Trump អាចធ្វើឱ្យអាមេរិកមិនអាចរីកចម្រើនផ្នែក
បច្ចេកវិទ្យា ហើយអាចធ្លាក់ចុះខ្សោយក៏ថាបាន។ ខ្ញុំមានការគិតបែបនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី
ផ្ញើសារអេឡិចត្រូនិច អបអរជោគជ័យរបស់លោក Trump ។ តើទសវត្សរ៍ឆ្នាំ ១៨៣០ កំពុងតែវិល
ត្រលប់មកវិញ?”។

ខាងលើនេះគឺគ្រាន់តែជាការយល់ឃើញរបស់អ្នកពិពន្ធម្នាក់របស់ទំព័រ The Next Web ។ ការពិត
យ៉ាងណានោះ យើងទាំងអស់គ្នានឹងតាមដានបន្តទៀត នូវសកម្មភាពរបស់លោក Trump ពេលដែល
លោកអនុវត្តគោលនយោបាយរបស់ខ្លួន៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ thenextweb


Tags: ប្រធានាធិបតីថ្មីរបស់អាមេរិក Donald Trump បច្ចេកវិទ្យា