(កូរ៉េ)៖ Jung Joon Young តារាចម្រៀងប្រុស ក្នុងក្រុមហ៊ុនផលិតកម្ម «C9 Entertainment» កំពុងត្រូវរងការស៊ើបអង្កើត ពីតុលាការស្រុក Seongdong បន្ទាប់ពីមានយុវតីម្នាក់ ដាក់ពាក្យប្តឹងពីបទរំលោភសេពសន្ថវៈ កាលពីខែមុន។
សារព័ត៌មាន Yunhapស របស់កូរ៉េ បានផ្សាយថា ក្មេងស្រីជំទង់ ដែលបានដាក់ពាក្យប្តឹង តារាចម្រៀងប្រុសរូបនេះអះអាងថា នាងនិងគេបានណាត់ជួបគ្នា ហើយ Jung Joon Young បានបៀតបៀនកេរ្តិ៍ខ្មាស់នាង កាលពីនៅទាក់ទងគ្នាកំឡុងខែកុម្ភៈ។ តំណាងក្រុមហ៊ុនចម្រៀង ក៏បានចេញមុខអះអាងដែរថា ពិតជាមានក្មេងស្រីម្នាក់ប្តឹង Jung Joon Young ពីរឿងនេះមែន ហើយតារាចម្រៀងរូបនេះ ក៏បានចូលខ្លួនតាមការកោះហៅ របស់តុលាការផងដែរ។
ប៉ុន្តែក្រោយមកប៉ូលិសបញ្ជាក់ថា មិនមានការស៊ើបអង្កេតបន្តទៀតទេ លើករណីនេះ ហើយបណ្តឹងដ៏រសើបនេះ ក៏ធ្វើឲ្យប៉ះពាល់កិត្តិយស Jung Joon Young មិនស្ទើរដែរ ដោយសារមានការ ចូលមកបញ្ចេញមតិ ពីសំណាក់មហាជនតាមអនឡាញ ជាពាក្យសម្តីវាយប្រហារ ហើយក៏មានអ្នកមិនជឿដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង