CamNews

ប្លែកៗ 

អ្នក​បើកបរ​ភ័យ​ស្លន់​ស្លោ ខណៈ​ឈប់​ចុះ​ទិញ​អាហារ​ហូប​មួយ​ភ្លែត ត្រឡប់​មក​វិញ​បាត់​ទាំង​រថយន្តនិង​មឈូស

(អាល្លឺម៉ង់)៖ អ្នកបើករថយន្តដឹកសាកសពម្នាក់ បានអំពាវនាវដល់មហាជនឲ្យជួយ ស្វែងរកសាកសព និងមឈូស បន្ទាប់ពីរថយន្ត ដែលខ្លួនកំពុងបើកដឹកសពបាន​បាត់ ខណៈដែលគាត់ឈប់នៅកន្លែង​ចត ហើយទៅបរិភោគអាហារ ក្នុងភោជនីយដ្ឋានមួយ។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើង​​នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃកើតហេតុ អ្នកបើករថយន្តដឹកសព​ បានធ្វើដំណើរ​ឆ្លងកាត់ទីក្រុង Munich ហើយគាត់ក៏សម្រេចចិត្ត ឈប់រថយន្ត ដើម្បីទិញអាហារបរិភោគ នៅក្បែរស្ថានីយរថភ្លើងមួយ។ ក្រោយពីទិញរួ ចហើយ អ្នកបើកបរក៏បានត្រឡប់ ទៅកាន់រថយន្តវិញ ក៏ស្រាប់តែបាត់តែម្តង។

ប៉ូលិសជឿថា បុរសជាអ្នកបើកបរផឹកគ្រឿងស្រវឹង ធ្វើឲ្យបាត់បង់ស្មារតី ទើបមិនដឹងបើករថយន្តដឹកសព ទៅទុកនៅទីណា បន្ទាប់ពីគេបើកឆ្លងកាត់ ពីអ៉ីតាលីទៅប្រទេសប៉ូឡូញ ហើយក៏បានប្រកាស ឲ្យមហាជនជួយរាយការណ៍ ពីរឿងនេះផងដែរ ប្រសិនបើប្រទះឃើញរថយន្តដឹកសព ដែលមានភិនភាគ ជារថយន្តដឹកសពបែបបុរាណ ពណ៌សលាយខ្មៅ និងមានវាំងននបាំងបង្អួចផងដែរ។

​នៅក្នុងរថយន្ត មានដឹកសាកសពស្ត្រី ជនជាតិប៉ូឡូញម្នាក់ ដែលបាត់បង់ជីវិត នៅអ៉ីតាលីត្រឡប់មកកាន់ទឹកដីកំណើតវិញ ដើម្បីគ្រួសារ​យកបូជា តែជាអកុសល បែរជាអ្នកបើកបរធ្វើឲ្យបាត់ទាំងរថយន្ត និងមឈូសសពបែបនេះទៅវិញ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news