CamNews

ព័ត៌មានបច្ចេកវិទ្យា 

ន៎ុះ មិនដល់ ១០នាទីមុននេះ Facebook Chat Error បាត់ហើយ អានបានដឹង

បច្ចេកវិទ្យា ៖ ដូចដែលបានដឹងហើយថា Facebook គឺជាបណ្តាញសង្គមយក្សដែលទទួលបានភាព ល្បីល្បាញខ្លាំងបំផុត នៅទូទាំងពិភពលោក ។ យ៉ាងណាមិញ រយៈពេល ១០ នាទីចុងក្រោយនេះ បើតាមការសង្កេតដោយផ្ទាល់ពីក្រុមការងារ រកឲ្យឃើញថា Chat ហ្វេសប៊ុក កំពុងតែមានបញ្ហា ពោល បើផ្ញើ Sticker មេដៃទៅកាន់មិត្តភក្កិរបស់អ្នក តាមរយៈ Chat ហ្វេសប៊ុកនោះ គឺ Error តែ Sticker មេដៃតូច ដែលផ្ញើចេញនោះ គឺកំពុងតែមានបញ្ហា ខណៈ Sticker មេដៃធំ ដែលត្រូវផ្ញើ ចេញនោះ ពុំមានបញ្ហានោះទេ។ គួរបញ្ជាក់ថា នេះអាចជាកំហុសបច្ចេកទេសតូចមួយ ពីហ្វេសប៊ុក ដែលកំពុងតែកើតមានឡើង ខណៈក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ សង្ឃឹមថា វានឹងវិល ទៅរកសភាពធម្មតា ក្នុងពេលឆាប់ៗនេះ ពីព្រោះថា Sticker មេដៃ គឺជា Sticker ដែលពេញនិយម បំផុតនៅក្នុង Messenger បើធៀបទៅនឹង Sticker ឯទៀត ទាំងចាស់ទាំងថ្មី ៕





ដោយ ៖ កុសល


Tags: healthy tips Chinese Hot news Breaking news