CamNews

ទូរស័ព្ទ 

LG ឆ្នាំ២០១៦៖ គ្មានទេ G Flex 3, G5 បង្ហាញខ្លួននៅខែមេសា, ជំនាន់បន្ទាប់ V10 បង្ហាញខ្លួននៅត្រីមាសទី៣ ឬ៤

ក្រុមហ៊ុន LG នឹងមិនបង្ហាញណែនាំ G Flex 3 នៅក្នុងតាំងពិព័រណ៌ CES 2016 ដែលនឹងប្រារព្ធធ្វើ ឡើងនៅដើមឆ្នាំក្រោយ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ G for Games។ មិនត្រឹមតែ ប៉ុណ្ណោះទេ ក្រុមហ៊ុននៅថែមទាំងសម្រេចចិត្ត បោះបង់ចោលនូវស៊េរីស្មាតហ្វូននេះ ចេញពីគ្រួសារ ទូរស័ព្ទរបស់ខ្លួន ហើយធ្វើការផ្តោត តែទៅលើស្មាតហ្វូនត្រកូល G និង V តែប៉ុណ្ណោះ។


LG G5 នឹងត្រូវបានក្រុមហ៊ុន ធ្វើការបង្ហាញណែនាំខ្លួន នៅក្នុងខែមេសា ពោលដូចទៅនឹងពេលវេលា បង្ហាញខ្លួនរបស់ G4 ដែរ ដែលអមមកជាមួយនូវ Sensor ស្គែនប្រស្រីភ្នែក និងកាមេរ៉ាក្រោយទំហំ ដល់ទៅ 20 MP ផលិត ដោយក្រុមហ៊ុន Sony។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ស្មាតហ្វូននេះនឹង មានសំបកធ្វើពីលោហធាតុ ដែលនេះគឺជារឿងដែលមិនធ្លាប់កើតមាននៅលើស៊េរីត្រកូល G។

ចំណែកម៉ូដែលបន្ទាប់នៃ V10 វិញ វានឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំក្រោយ ប៉ុន្តែគួរឲ្យសោក ស្តាយយើងមិនទាន់ទទួលបានព័ត៌មានអ្វីច្រើនពីវានៅឡើយ៕

- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិពេញលេញរបស់ Galaxy A9: អេក្រង់ ៦អ៊ីន FullHD, RAM 3GB, ថាមពលថ្មខ្លាំងដល់ទៅ 4000 mAh
- អានអត្ថបទ៖ Galaxy S7 នឹងមានបំពាក់ Feature Clear Force ដូចទៅនឹង 3D Touch, សាកថ្មតែ ៣០នាទី អាចប្រើបានពេញមួយថ្ងៃ
- អានអត្ថបទ៖ Facebook សាកល្បង Feature ថ្មី អាចបង្ហាញឲ្យដឹង មានអ្នកកំពុងសរសេរ Comment លើ Status ដែលបានបង្ហោះ


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ G for Games, Tinhte


Tags: G Flex 3 LG G5 LG Smartphone Hightech