CamNews

តារា 

កូនស្រីអតីតស្តេចចម្រៀងប៉ុប Michael Jackson លាតត្រដាងពីអាថ៌កំបាំងចង់ធ្វើអត្តឃាតកាលពីក្មេង

(បរទេស)៖ នាង Paris Jackson បានបញ្ចេញនូវរឿងអាថ៌កំបាំងកាលពីនៅជាយុវតីម្នាក់ថា នាង​ធ្លាប់​ខូច​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​ចង់​ធ្វើ​អត្តឃាត​ទៀត​ផង​ កាល​ពី​អាយុ​១៤​ឆ្នាំ​។

នាង Paris Jackson ជាកូនស្រីរបស់ស្តេចចម្រៀងប៉ុបដ៏ល្បីគឺលោក Michael Jackson ដែលបានបាត់បង់ជីវិតទៅហើយកាល​ពី​ឆ្នាំ២០០៩ ដោយ​សារ​ប្រតិ​កម្ម​ថ្នាំ​ចាក់​​ស្បែក​ឲ្យ​ស​ហើយការស្លាប់របស់ស្តេចចម្រៀងប៉ុបរូបនេះនៅតែស្ថិតក្នុងមន្ទិលសង្ស័យជាច្រើនដែលអ្នកខ្លះលើកជាមូលហេតុនានាមកដាក់ជាសំអាងពាក់ព័ន្ធនឹងមរណភាពរបស់លោក។

Paris Jackson ពេលនេះមានអាយុ១៨ឆ្នាំហើយនាងក៏ហ៊ានចេញមុខលាត ត្រដាងពីរឿងខ្លួនឯងដែលលាក់ទុកអស់រយៈពេល​ជា​ច្រើ​ន​ឆ្នាំ​ថា កាល​ដែល​នាង​ចង់​សម្លាប់​ខ្លួន​នៅ​វ័យ​១៤​ឆ្នាំ​នោះដោយសារតែមានឃ្លីបវីដេអូវាយប្រ ហារនាងមួយនៅតាមបណ្តាញសង្គមនិងមានអ្នកចូលទៅផ្តល់មតិប្រមាថចំពោះរូបនាងជាច្រើនដែលសឹងតែមិនអាចលុបបានពីអារម្មណ៍ ប៉ុន្តែក្រោយមក នាងក៏បង្កើត Instagram ជាថ្មីដោយមានអ្នកគាំទ្រនាងជួយលើកទឹកចិត្តកុំឲ្យគិតខ្លី។

Paris Jackson ប្រដូចរឿងដែលគេវាយប្រហារនាងទៅនឹងតារាចម្រៀង Justin Bieber ជាមួយនាង Sofia កាលពីពេលថ្មីៗ​នេះ ដែល​រង​ការ​និយាយ​អាក្រក់​ពី​មហា​ជន​យ៉ាង​ចាស់​ដៃ​ហើយតារាស្រីរូបនេះហាក់ដូចជាការពារ Justin ថា នាងមិនបន្ទោសទេដែលគេលុប  Instagram ចោលក្រោយកើតការវាយប្រហារដោយសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំងនោះចៀស​វាងរឿងរ៉ាវកាន់តែវែងឆា្ងយទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Michael Jackson