កំសាន្ត ៖ ថ្ងៃទី 16 កក្កដា ត្រូវនឹងខួបពីរឆ្នាំនៃរឿង “អ្នកប្រមាញ់បិសាច” ហើយផ្ទាំងរូបនិយាយពីមិត្តភាពនៅក្នុងវគ្គថ្មីនេះក៏ត្រូវបង្ហាញជាសាធារណៈ ដោយហ៊ូប៉ាបានជួបគ្នីគ្នាបិសាចគេ នៅក្នុងដំណើរផ្សងព្រេងថ្មី។ ចម្លើយដែលអ្នកចង់ដឹងនឹងត្រូវលាតត្រដាងនៅថ្ងៃចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ។
ក្នុងផ្ទាំងរូបនោះ បានបង្ហាញពីមិត្តចាស់ថ្មីរបស់ហ៊ូប៉ា រួមមានបិសាចដែលចេញមុខកាលពីវគ្គមុន និងបិសាចថ្មីៗដែលនឹងបង្ហាញនៅវគ្គពីរនេះ។ ក្រៅពីនោះ ក៏មានផ្ទាំងរូបព្រាងដែលក្រុមលោក ស៊ី អ៊ីឈឹង ដែលជាអ្នកដឹកនាំរឿងក៏ត្រូវបានបង្ហាញ ដោយមានទេសភាពភូមិយ៉ុងនីង និងបើកកកាយពិភពអច្ឆរិយៈដ៏ធំមួយ ដោយហ៊ូប៉ាត្រូវទៅជួបគ្រោះធំជាងលើកមុនទៀត។ ភាពយន្តនេះបំបែកកំណត់ត្រាជាង ២០០ កំណត់ត្រា តាំងពីភាពយន្តនេះចាប់បញ្ចាំង។ ភាពជោគជ័យនៃភាពយន្តដំបូង គឺដោយសារទេសភាពស្អាត ក្បាច់រាំ និងភាពក្រមិចក្រមើមនៃតួកូនបិសាចហ៊ូប៉ា។
ក្នុងវីដេអូ ការសម្ភាសជាមួយទស្សនិកជនដែលរម្លឹកដល់កាលភាពយន្តនោះចេញដំបូង ហើយគ្រប់គ្នាក៏ទន្ទឹងចាំមើលវគ្គបន្ទាប់នៃភាពយន្តនោះ។ អ្នកដឹកនាំក៏បានរីករាយនឹងតបសំណើរបស់ទស្សនិកជន ពោលគឺនឹងថតវគ្គពីរបន្តទៀត។
ក្រោយការទន្ទឹងចាំពីរឆ្នាំ ទស្សនិកជនរំពឹងថា ហ៊ូប៉ានឹងគួរឱ្យស្រឡាញ់ជាងមុន ហើយតួឯកនៅក្នុងរឿងក៏បានបញ្ជាក់ថា “វគ្គបន្ទាប់នេះ គឺមានទេសភាពខុសពីមុន សាច់រឿងផ្សេង ហើយបិសាចក៏ខុសៗគ្នាច្រើនផងដែរ សរុបទៅគឺកុំរំលងឱ្យសោះ។”
ក្នុងវគ្គ 2នេះ ធានអ៊ីនចេញទៅរកឪពុកខ្លួនជាមួយសៀវឡាន ហើយក៏បានជួបហ៊ូប៉ានៅឯភូមិយ៉ុងឈុនម្តងទៀត ហើយត្រូវស្តេចបិសាចតាមសម្លាប់។ ថ្ងៃចូលឆ្នាំចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ បិសាចនឹងអមដំណើរអ្នកក្នុងភាពយន្ត “អ្នកប្រមាញ់បិសាច វគ្គ 2”។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited