CamNews

តារា 

តារាល្បីៗជើងចាស់ ៣ ដួងដែលមានកូនធំទន្ទឹមខ្លួន មកពី ៣ ប្រទេសល្បីៗ

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃតារាជើងចាស់សុទ្ធតែ មានកូនប្រុស​និង កូនស្រីទន្ទឹមខ្លួនទៅហើយ ដោយសារតែពួកគាត់បានរៀបអាពាហ៍ពិពាហ៍ជាយូរណាស់មកហើយ ។ ហើយជាងនេះទៅទៀត ពួកគាត់ក៏មានវ័យច្រើនណាស់ដែរ ​។ 

ពេលនេះ Camnews ចង់ឲ្យលើកយកតារាល្បីៗទាំង ៣ នោះដែលមានកូនធំទន្ទឹមខ្លួន ឲ្យអស់លោកអ្នកបានស្គាល់ ។ ហើយនៅចាំអីទៀត ទៅទស្សនារូបថត របស់ពួកគាត់ទាំងអស់គ្នា ។

១. លោក ព្រាប សុវត្ថិ និងកូនប្រុសច្បង

លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងជើងចាស់ដ៍ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា គឺមានកូនប្រុសដ៍ស្រស់សង្ហាម្នាក់ ហើយនៅក្នុងឆ្នាំនេះកំពុងតែត្រៀមប្រលងទី ១២ និងជាសិស្សនៅសាលា  ELT Elementary & Secondary School ថែមទៀតផង ដែលទើបតែប្រលងកាលពីថ្ងៃទី ២២ និង ២៣ ពេលនេះកំពុងរង់ចាំលទ្ធផល ។ 




២. អ្នកនាង Kwanrudee និងកូនស្រី

រីឯអ្នកស្រី Kwanrudee គឺជាតារាសម្តែងជើងចាស់មួយរូប ក៏មានកូនស្រីស្រស់ស្អាតម្នាក់ដែរ មិនត្រឹមតែប៉ុណ្ណោះនាង គឺជាកូនស្រីម្នាក់ដែលតែងតែធ្វើឲ្យអ្នក គ្រួសារ និងដទៃ មានមោទនភាពចំពោះរូបនាង ហើយនាងបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Chulalongkorn ។

 




៣. អ្នកនាង Christy Chung និងកូនស្រីច្បង

ចំណែកឯអ្នកនាង Christy Chung គឺជាកូនកាត់ ២ សាសន៍គឺ ចិន និងវៀតណាម ព្រោះប៉ារបស់នាង គឺជាជនជាតិចិន កាត់វៀតណាម រីឯម្តាយវិញគឺជាជនជាតិវៀតណាមតែម្តង ហើយអ្នកស្រីក៍ជាតារាម្តែង និងជាម្ចាស់ភោជនីយដ្ឋានមួយផងដែរ ។​ ហើយក៍មានកូនច្បងម្នាក់ដែលធំទន្ទឹមខ្លួនដែរ ៕

-ចុចអាន ៖ តារាល្បីៗ ២ ដួង ដែលមានកូនប្រុស និងកូនស្រី មានសម្រស់ស្អាតប្រៀបដូច រាជបុត្រ និងទេពអប្សរ

-ចុចអាន ៖ អ្នកណាខ្លះដែលមានម្តាយមុខក្មេងជាងខ្លួន? អាចអត្ថបទនេះទៅមិនខុសទេ


 

ដោយ ៖ គន្ធា


Tags: Preah sovath Kwanrudee Christy Chung