CamNews

ព័ត៌មានជាតិ 

កម្មកររោងចក្រ «អ-រៀន»១០៨នាក់ បានដួលសន្លប់​ជាបន្តបន្ទាប់ ដោយសារពុល​ថ្នាំ​សម្លាប់​សត្វល្អិត

(កំពង់ស្ពឺ)៖ កម្មករ-កម្មការិនីកាត់ដេរសម្លៀកបំពាក់ក្នុងរោងចក្រ «អរៀន» ប្រមាណ១០៨នាក់ បានដួលសន្លប់ជាបន្តបន្ទាប់គ្នា ដោយសារពុលថ្នាំសម្លាប់សត្វល្អិត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ បើតាមសាក្សីអ្នកដឹងហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុកម្មករ ទាំងអស់កំពុងតែធ្វើការ ស្រាប់តែដួលសន្លប់ជាបន្ដបន្ទាប់តែម្ដង។ សាក្សីដដែរបន្ដថា កម្មករក្នុងរោងចក្រនេះមានសរុប១២០០នាក់ ប៉ុន្ដែអ្នកដែរដួសសន្លប់មានប្រមាណ១០៨នាក់ ក្នុងនោះប្រុសម្នាក់។ មូលហេតុដែរនាំឱ្យមានអ្នកដួលសន្លប់នេះ គឺបណ្ដាលមកពីពុលថ្នាំសម្លាប់សត្វល្អិត ដែលបានបាញ់កាលពីថ្ងៃម្សិលមិញ។ ក្រោយពេលកើតហេតុកម្មករដែរដួលសន្លប់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកកំពង់ស្ពឺ និងខ្លះទៀតនៅមន្ទីពេទ្យឯកជន៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Kompong Speu