CamNews

តារា 

តា​រាសម្តែង​ហុង​កុង Leon Lai ក្លាយ​​ជា​បុរស​ដ៏​ល្អ ក្នុង​សន្តាន​ចិត្ត​ស្រី​ម្នាក់ ពេល​ជួយ​សង្គ្រោះ​.

(ចិន)៖ ថ្មីៗនេះ នារីម្នាក់ឈ្មោះ Queenie Mok ដែលជាអតីត ជំនួយការតារាស្រី ហុងកុង Michelle Reis បានប្រាប់សារព័ត៌មានថា នាងពិតជាអរគុណខ្លាំងណាស់ ដល់តារាប្រុស Leon Lai ដែលគេបានជួយជីវិតនាង អស់រយៈពេល២២ឆ្នាំ កន្លងមកហើយ ខណៈ​ដែលនាងធ្វើដំណើរ ទៅ Beijing ជាមួយ Michelle និងតារាប្រុសរូបនេះ នៅពេលដែលពួកគេ ទៅថតខ្សែភាពយន្ត នៅទីនោះ។

Queenie Mok បាន​សរសើរ Leon ថាជាបុរសមានសន្តានចិត្តល្អម្នាក់ ដែលជួយសង្គ្រោះជីវិតនាង កំឡុងពេលដែល​នាងរលូតកូន ដោយចៃដន្យ ហើយថែមទាំងចេញថ្លៃព្យាបាល ឲ្យនាងទៀត​ដោយ​ពេលនោះស្វាមីនាង នៅហុងកុង មិនអាចមកបាន ព្រោះប៉ាស្ព័រផុតកំណត់ហើយ Leon ក៏ជួយចេញមុខដោះស្រាយ ឲ្យស្វាមីនាងបានធ្វើដំណើរ មករកប្រពន្ធទៀតផង បន្ទាប់ពីកើតហេតុការណ៍ មួយថ្ងៃ។

Queenie Mok បានប្រកាសថ្លែងអំណរគុណ តារាប្រុស Leon ជាសាធារណៈ ដោយសារមិនអាចទាក់ទងគេ អរគុណដោយផ្ទាល់ បានហើយសង្ឃឹមថា តារាប្រុសដ៏សង្ហា នឹងបានឮការប្រកាស របស់នាង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Leon Lai