CamNews

ព័ត៌មានអន្តរជាតិ 

លោក Obama និយាយថា ការឆ្លើយតបរបស់អាមេរិក ចំពោះជំងឺខូវីដ ១៩ គឺជាគ្រោះមហន្ដរាយដ៏វឹកវរ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានរិះគន់ខ្លាំងៗចំពោះអ្នកស្នងតំណែងរបស់លោក គឺលោក ដូណាល់ ត្រាំ លើការឆ្លើយតបរបស់លោកចំពោះវិបត្ដិវីរុសកូរ៉ណា ។  

នៅក្នុងការតេទូរសព្ទចូលនៅក្នុងសន្និសីតកាសែតឯកជនមួយ អតីតប្រធានាធិបតីរូបនេះ បានហៅដំណោះស្រាយចំពោះការរីករាលដាលវីរុសកូរ៉ូណាថាជា “គ្រោះមហន្ដរាយដ៏វឹកវរសុទ្ធសាត” ។



សេតវិមាន បាននិយាយឆ្លើយតបចំពោះការរិះគន់នោះថា ទង្វើដ៏អស្ចារ្យរបស់លោកប្រធានាធិបតីត្រាំ បាន សង្រ្គោះអាយុជីវិតរបស់ពលរដ្ឋអាមេរិកយ៉ាងច្រើន ។

នៅអំឡុងពេលតេទូរសព្ទ លោក អូបាម៉ា បាននិយាយថា មធ្យោបាយរបស់អ្នកស្នងតំណែងប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋដាក់ចូលទៅក្នុងរដ្ឋាភិបាលនោះ វានឹងនាំឱ្យមានការស្ដីបន្ទោសចំពោះការឆ្លើយតបរបស់អាមេរិកចំពោះវីរុសកូរ៉ូណា ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC