CamNews

ព័ត៌មានជាតិ 

រំលោភ ហើយសម្លាប់ បន្សល់លីអូ ក្រហមឆ្អិនឆ្អៅ នៅកន្លែងកើតហេតុ

កណ្តាល៖ នារីរោងចក្រវ័យ ១៨ឆ្នាំម្នាក់ ត្រូវក្រុមឃាតករំលោភ ហើយសម្លាប់ បន្សល់តែលីអូនៅ កន្លែងកើតហេតុ  ។ សពនារីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ  ២០១៤ នៅក្នុងភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហាន ស្រី នាង អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិឃុំខាងលើ។

បើតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា នារីរងគ្រោះត្រូវក្រុមឃាតករំលោភ ហើយសម្លាប់ ហើយករណី នេះ អាចជាឃាតកម្មទុកជាមុនផងដែរ។

រហូតដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ កម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវ រកមុខសញ្ញា ប្រព្រឹត្តល្មើស  ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

 ក្រោយពិនិត្យ និងកោសលវិច័យសពនារីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ